Header Ads

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជូនដំណឹងដល់ សាធារណជន នៃកិច្ចប្រជុំផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងគោល នយោបាយរបស់គណបក្សនយោបាយ ក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ

គណៈកម្មាធិការជាតិរៀបចំការបោះ (គ.ជ.ប) សូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោក លោកស្រី ជាអគ្គនាយក អគ្គនាយិកានៃប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋ និងឯកជន ប្រធានសមាគម និងប្រធានអង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រធានគណបក្សនយោបាយ ឲ្យបានជ្រាបថាគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងមានកិច្ច ប្រជុំស្តីការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះ ឆ្នោត និងផ្សព្វផ្សាយ​គោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយជូន​សា​ធារណជន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការ​បោះ​ឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។


ក្នុងកិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំអគ្គលលេខាធិការដ្ឋាន គ.ជ.ប (ជាន់ទី៧) នៃ ទីស្តីការ គ.ជ.ប តាមការបរិច្ឆេទដូចខាងក្រោម៖

- គណបក្សនយោបាយ៖ ថ្ងៃច័ន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក

- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគមអង្គការមិនមែនរដ្ឋាភិ បាលជាតិ និងអន្តរជាតិ៖
ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩ : ០០ នាទីព្រឹក។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញតំណាងគណបក្សនយោ បាយ អគ្គនាយក អគ្គនាយិកានៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ប្រធាន សមាគម និងប្រធានអង្គការមិនមែនរដ្ឋាភិបាល ជាតិ និងអន្តរជាតិ ទាំងអស់ចូលរួមកុំបីខាន៕

https://kronglungvek.com.kh



No comments

Powered by Blogger.