Header Ads

ស្ថានបេសកកម្មអចិន្ទ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បាន ឆ្លើយតបទៅអង្គការសហប្រជាជាតិថា កម្ពុជាគោរពគោលការណ៍សិទ្ធិ មនុស្សជាធំ ខណៈកម្មវិធីឧបត្តម្ភសាច់ប្រាក់ចំនួន៨ដុំ ជាង ៦០០លាន ដុល្លារ បានផ្តល់ជូនដល់គ្រួសារក្រីក្រ ជិត៧០០.០០០ គ្រួសារ

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ

យោងតាមឯកសារបស់ស្ថានបេសកកម្មអចិន្ទ្រៃយ៍កម្ពុជា ប្រចាំអង្គការ​សហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវបានសេច​ក្តីបញ្ជាក់ថា ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការ បានបញ្ចប់សម័យប្រជុំលើទី៤៩ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២២ បន្ទាប់ពីបានរៀបចំកិច្ច សន្ទនាអន្តរសកម្មជាមួយអ្នករាយ​ការណ៍​ពិសេសតាមប្រធានបទ និងប្រទេសជាក់លាក់ចំនួន៤១ កិច្ច​ពិភាក្សាទូទៅចំនួន០៩ និងកិច្ចពិភាក្សាជាក្រុមចំនួន០៨ ព្រមទាំងបាន​អនុម័តសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹង បញ្ហាតាមប្រធានបទ និង​ប្រទេស​ជាក់លាក់សរុបចំនួន៣៥។


ក្នុងអំឡុងនៃកិច្ចប្រជុំរយៈពេល ៥សប្តាហ៍ (ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូល​រួមឡើងថ្លែងបទអន្តរាគមន៍សរុប ៣៣លើក បង្ហាញពីកិច្ចប្រឹងប្រែង​សមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការ​អនុវត្តជាក់ស្តែងរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស​គ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គមសេដ្ឋកិច្ច និង​វប្ប​ធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។

គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានាស្តីពីពង្រឹង​របៀបរបបការងាររបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្ស និងអ្នករាយការណ៍​ពិសេស ព្រមទាំងប្រធានបទស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុង​ប្រទេស​មួយចំនួនផងដែរ។ ខាងក្រោមនេះគឺខ្លឹមសារសំខាន់ៗមួយចំនួនដក​ស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖

១ ការឆ្លើយតបរបស់កម្ពុជាចំពោះជំងឺរាតត្បាតកូវីដ១៩ បានប្រកាន់​គោល​​ការណ៍សិទ្ធិមនុស្សជាស្នូរ ជាពិសេស សិទ្ធិមានជីវិត សុខភាព និង​ការរស់រាន។ កម្មវិធីឧបត្តម្ភសាច់ប្រាក់ចំនួន៨ដុំ ស្មើនឹងប្រមាណ​ជាង ៦០០លានដុល្លារ បានផ្តល់ជូនដល់គ្រួសារក្រីក្រជិត ៧០០ .០០០ គ្រួសារ ឬស្មើនឹងប្រហែល ២,៨លាននាក់។ យុទ្ធនាការ ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃរបស់កម្ពុជា បានសម្រេចនូវអត្រា​ជាង ៩០% នៃចំនួនប្រជាជនកម្ពុជាសរុប ពោលគឺលើសគោលដៅ​ដែលបានកំណត់ដោយអង្គការសុខភាពពិភពលោក។

២ ដោយអនុវត្តតាមការលើកឡើងថា “ គ្មាននរណាម្នាក់អាច​មានសុវត្ថិ​ភាព​ឡើយ ប្រសិនបើគ្រប់គ្នាពុំមានសុវត្តិភាព” កម្ពុជាបានបរិច្ចាកម៉ាស់​ការពាររាប់លាន រួមជាមួយវ៉ាក់សាំង និងសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត ដល់ប្រទេសមួយចំនួន ឈរលើស្មារតីសាមគ្គីភាព និងកិច្ចខិតខំ​ប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការកើនឡើងនៃការ ឆ្លងរាតត្បាតជំងឺ​កូវីដ​១៩។

៣ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ កម្ពុជាសម្រេច​បាន​វឌ្ឍនភាពយ៉ាងច្រើនក្នុងការផ្តល់លទ្ធភាព ជូនជនពិការទទួល​បានសេវាកម្មសុខុមាភាពសង្គម ស្រមតាមផែនការយុទ្ធសាស្ត្រ​ស្តីពី​ពិការភាព (២០១៩-២០៣)។ នៅឆ្នាំ២០២១ កម្មវិធីអភិវឌ្ឍន៍អង្គ​ការ​សហប្រជាជាតិ បានកោតសរសើរកម្ពុជាថា ជាប្រទេសមួយក្នុងចំ ណោមប្រទេសឈានមុខនានា ក្នុងការផ្តល់សិទ្ធិអំណាចដល់ជន
ពិការ។

៤ ពាក់ព័ន្ធសិទ្ធិទទួលបានរបបអាហារ កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់​ក្នុង​ការលើកកម្ពស់ប្រព័ន្ធស្បៀងអាហារប្រកប ដោយចីរភាព និងការ​សម្រេច​បាននូវសន្តិសុខស្បៀង និងអាហាររូបត្ថម្ភសម្រាប់ទាំងអស់គ្នា ដែលស្តែងចេញតាមរយៈវិស័យអាទិភាពចំនួនបួន ដើម្បីសម្រេចឱ្យ​បាន​នូវចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។ ផែនការមេវិស័យកសិកម្ម​ឆ្នាំ២០៣០ ត្រូវបានចាប់ផ្តើមអនុវត្ត ដើម្បីឱ្យកសិករមាន​លទ្ធ​ភាពទទួល​បានប្រព័ន្ធកសិកម្មប្រកបដោយ បរិយាប័ន្ននិងចីរភាព ជាពិសេស​សម្រា​ប់​​​ការអភិវឌ្ឍគ្រប់ពូជ។ លើលពីនេះ “បរិយាកាស​អំណោយ​ផល​សម្រាប់​អាជីវកម្មបរិយាប័ន្ននៅកម្ពុជា (IBeeC)” ក៏ត្រូវ​បាន​បង្កើត​ឡើង​ជា​គោល​នយោបាយអន្តរវិស័យថ្មី ដើម្បីគាំទ្រដល់ ភាពជាដៃគូ​យុទ្ធសាស្ត្រ​ជា​មួយ​កសិករខ្នាតតូច រួមទាំងជនជាតិដើម​ភាគតិច និង​សមធម៌កសិករ​ផង​ដែរ។

៥ដើម្បីរួមចំណែកការលុបបំបាត់អំពើហិង្សាលើកុមារនៅទូទាំងពិភពលោក នៅឆ្នាំ២០៣០ កម្ពុជា ចាប់តាំងពី ឆ្នាំ២០០៦មក បានដាក់ចេញ នូវយន្តការ និងលិខិតតូបករណ៍គោលនយោបាយជាច្រើន សំដៅការ ពារកុមារពីអំពើហិង្សា ក្នុងនោះរួមមានក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០០៦-២០២៥ ច្បាប់ស្តីពីការយុត្តិធម៌ អនីតិជន ច្បាប់ ស្តីពីស្មុំកូនអន្តរប្រទេស និងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩។ យុទ្ធនាការទំនាក់ទំនងគ្រួសាររឹងមាំ និងគម្រោង “ការបញ្ចប់អំពើហិង្សា លើកុមារទាំងក្នុង និងនៅសាលារៀន នៅកម្ពុជា” ត្រូវបានចាប់ផ្តើមអនុ​វត្ត ដើម្បីលើកកម្ពស់សិទ្ធិ និងការពារកុមារ។

៦ ចំពោះសិទ្ធិវប្បធម៌វិញ បន្ថែមលើការផ្តល់សច្ចាប័នលើអនុសញ្ញាទាក់ ទងនឹងវប្បធម៌ជាច្រើន កម្ពុជាក៏បានអនុម័តច្បាប់ និងគោលនយោបាយ ជាតិនានា រួមទាំងច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងគោល នយោបាយជាតិស្តីពីវិស័យវប្បធម៌ ដើម្បីការពារ និងលើកតម្កើងតម្លៃ វប្បធម៌ និងបើកចំហរជើងមេឃវប្បធម៌ឱ្យកាន់តែទូលំទូលាយ បង្កបរិ យាកាសអំណោយផលសម្រាប់ការអភិវឌ្ឍទំនិញ និងសេវាកម្មវប្បធម៌ ដែលមានគុណភាពខ្ពស់នៅ ក្នុងប្រទេស។

៧ ជាប្រភេទដែលបានទទួលបានការកោតសរសើរចំពោះការអត់ឱន
អន្តរជំនឿ និងភាពសុខដុមរមនាផ្នែសានា ដោយសាររដ្ឋាភិបាលបាន ប្រកាន់យកអភិក្រមវិជ្ជមាន និងប្រកបដោយបរិយាប័ន្នចំពោះគ្រប់ សាសនា និងពូជសាសន៍ កម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការរក្សា ឯកភាពជាតិ និងភាពសុខដុមរមនាក្នុងចំណោមជាតិពន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រិះ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។ គោលនយោបាយជាតិស្តីពី ការអភិឌ្ឍជនជាតិដើម
ភាគតិចការចុះបញ្ជីដ៏សហគមន៍ជនជាតិដើមភាគតិច។

https://kronglungvek.com.kh



No comments

Powered by Blogger.