សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់រូបសំណាកព្រះ ថោង នាងនាគនេះ គឺបង្ហាញអរិយធម៌ វប្បធម៌ដ៏ល្អផូផង់របស់កម្ពុជា និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេលដែល ខេត្តព្រះសីហនុ បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៧ខ្សែ ដ៏សំខាន់ៗ
ខេត្តព្រះសីហនុ
ដោយៈ សេង ស៊ីដារ៉ូ
ការតម្កល់រូបសំណាក «ព្រះថោងនាងនាគ» នេះ ត្រូវបានរៀបចំនៅ រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហា វិថីជំទាវម៉ៅ។ រូបសំណាក ព្រះថោងតោងស្បៃព្រះនាងនាគដ៏ធំសម្បើម នេះ មានកម្ពស់ជាង២១ម៉ែត្ររចនាស្ថាបត្យកម្មដោយកូនខ្មែរ ត្រូវបាន សាងសង់ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិន និងបានដឹកមកដល់កំពង់ ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២២។
រូបសំណាក «ព្រះថោងនាងនាគ» បានដាក់បែរព្រះភក្រ្ត ឆ្ពោះទៅ សមុទ្រ ដោយសាររឿងព្រេង ការកកើតនគរខ្មែរ គឺព្រះនាងនាគបាន ឱ្យព្រះថោង តោងកន្ទុយ ឬស្បៃដើម្បីមុជទឹក ហោះទៅកាន់ ឋានស្តេច ភុជង្គនាគ ដើម្បីជួបមាតាបិតារបស់ព្រះនាង ហើយក៏ជានិម្មិតរូប នៃការ កកើតទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមកក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្មែររហូតដល់សព្វថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រារព្ធពិធីសាសនាទៅតាមប្រពៃណី ទំនៀមទម្លាប់ខ្មែររួច សម្តេចបានអញ្ជើញឡើងថ្លែងទៅកាន់បងប្អូនជន រួមជាតិប្រកបដោយអត្ថន័យសំខាន់ៗដូចខាងក្រោម៖
សម្តេចតេជោ បានមានប្រសាសន៍ថាសម្តេចពិតជាមានការកោតសរ សើរចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងក្រុមការងារ ទាំងអស់ដែលបានរៀបចំរូបសំណាកព្រះថោងតោងស្បៃនាងនាគ នៅខេត្តព្រះសីហនុ នាពេលនេះ ដែលជាផ្នែកមួយនៃការទាក់ទាញពី សំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀតនៅលើទឹកដី នៃ ខេត្តព្រះសីហនុនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្រុងព្រះ សីហនុ ជាក្រុងមួយដែលបង្កើតឡើងដោយអតីតព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តសីហនុ ព្រះបរមរតនកោដ្ឋ ដែលក្នុងនោះមានរូប តំណាងព្រះនាមព្រះអង្គនៅរង្វង់មូលតោពីរស្រាប់តែម្តង។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីដើមកំណើតនៃប្រពៃណី ព្រះថោងតោងស្បៃនាងនាគ ដែលមានការផ្សារភ្ជាប់នូវអរិយធម៌ វប្បធម៌របស់ខ្មែរយើងជាពិសេសទំនៀមទម្លាប់ប្រពៃណី ក្នុងការ រៀបអាពាហ៍ពិពាហ៍ ដែលតែងតែផ្សារភ្ជាប់ព្រះថោងនាងនាគ ជា ពិសេសទំនៀមទម្លាប់ប្រុសចូលដណ្តឹងស្រី ដែលកើតមានតាំង ពី បុរាណកាលមកម៉្លេះ។
សម្តេចតេជោ បានមានប្រសាសន៍ថា ការសាងសង់រូបសំណាកនេះ មិន ត្រឹមតែបង្ហាញអំពីអរិយធម៌ វប្បធម៌ដ៏ល្អផូផង់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានទាក់ទាញពីសំណាកភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ស្របពេលដែលខេត្តព្រះសីហនុ បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ចំនួន៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗជាច្រើន ទៀតនោះ។

Post a Comment