ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា យើងត្រូវចងចាំថ្ងៃ១៧ មេសា នៃរបប ប្រល័យពូជសាសន៍ប៉ុលពត នៅក្នុងសម័យនោះ គ្មានវត្តមានអង្គការ សិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជានោះទេ
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម បានលើកឡើងបន្តថា កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវ ខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ទាំងមូលអោយចាកចេញ ទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋ ពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របី ទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានជួបជុំក្រុមគ្រួសារឡើយ។
ហើយសិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នង នោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀក ពាក់តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការ គ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះ បានធ្វើទារុណកម្ម និងវាយកំទេច សម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។
នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម …។
ឯកឧត្ត ហ៊ុន ម៉ានី បានរំលឹកថា ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់ របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ ខែ ២០ថ្ងៃ គឺបានធ្វើអោយប្រជា ពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះ ក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាដែរ នៅ ក្នុងសម័យនោះ។
យើងចងចាំរបបដឺព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើង សារជាថ្មី នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា “អរគុណសន្តិភាព” មានតែសម្តេចតេជោ ហ៊ុន សែន ទេ នាំមកនូវសន្តិភាព។
https://kronglungvek.com.kh

Post a Comment