Header Ads

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើក​សវនា​ការជំនុំជម្រះ លើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ចំនួន​៥ករណី

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបើកសវនាការ​ជំនុំជម្រះជាសាធារណៈ លើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ចំនួន​៥ករណី ក្នុងសំណុំរឿងលេខ ០៧១ នៅឃុំចំការអណ្តូង ស្រុកចំការលើ ,លេខ ០៧២ នៅសង្កាត់វាលវង់ ក្រុងកំពុងចាម ,លេខ ០៧៣ នៅសង្កាត់​កំពង់ចាម ក្រុងកំពង់ចាម ,លេខ ០៧៤ នៅសង្កាត់បឹងកុក ក្រុងកំពង់​ចាម​​,និងលេខ ០៧៥ នៅសង្កាត់អំបួរមាស ក្រុងកំពងចាម នៅវេលា​ម៉ោង ៩:00 នាទីព្រឹក នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅសាលសន្និសិទ្ធ​ព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។

ការបើកសវនាការជំនុំជម្រះនេះ មានក្រុមប្រឹក្សាជំនុំជម្រះ នៃគ.ជ.ប ដែល​​មានសមាសភាពសំខាន់ៗចំនួន ៩រូប ដឹកនាំដោយ ឯកឧត្តម
ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ
គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយដោយ​យុត្តិធម៌​បំផុត លើពាក្យបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ចំនួន​៥ករណី ក្នុងសំណុំរឿងលេខ ០៧១,លេខ ០៧២, លេខ ០៧៣, លេខ​០៧៤, លេខ ០៧៥ ដែលតំណាងគណបក្សភ្លើងទៀន ឈ្មោះ វ៉ាត់ ធារិត បានប្តឹងសុំតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលបានបដិសេធបញ្ជីបក្ខជននៃគណបក្សភ្លើង​ទៀន។

នៅក្នុងសវនាការនេះផងដែរ ក៏មានការចូលរួមពីគ្រប់សំណាក់ប្រធាន​នាយក​ដ្ឋាន និងសមាជិក គ.ជ.ប ថែមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរ​ជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបបន្ថែមទៀត ជាពិសេស​ប្រ
ធា​ន​​​នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានខិតខំប្រឹង​ប្រែងតាម​ដានអង្កេត និងស្តាប់ ដើម្បីប្រមូលយកបានព័ត៌មានសំខាន់ៗ ទាំងក្នុងនឹងទាំងក្រៅសវនាការនេះ ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយ​ជូន​សាធារណៈ និងរដ្ឋាភិបាល ដោយអព្យាក្រឹត្យ។

លោក វ៉ាត់ ធារិត ភេទប្រុស កើតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៧២ មានទី​លំនៅ ភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ជាតំណាងដើម​បណ្តឹងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងទាំងប្រាំខាងលើ រូបលោក​បានស្នើសុំក្រុមប្រឹក្សាជំនុំជម្រះ សូមមេត្តាអនុគ្រោះ និងពិនិត្យទៅលើ​បញ្ជីចុះ​ឈ្មោះ​បោះឆ្នោតបក្ខជនថ្មី ដែលបានដាក់ជំនួសបញ្ជីចុះឈ្មោះ​បោះឆ្នោតបក្ខជនចាស់ ដើម្បីមានឱកាសក្នុងការប្រកួតប្រជែងនៃការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ក្រោយពីបានស្តាប់ការឆ្លើយបំភ្លឺរបស់លោក វ៉ាត់ ធារិត តំណាងគណប​ក្ស​ភ្លើងទៀត និងក្រោយពីបានពិភាក្សា ស្របតាមច្បាប់ស្តីពីការបោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះរួច ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចដូចតទៅ៖

- យល់ព្រមចុះបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅឃុំចំការអណ្តូង សង្កាត់វាលវង់ នៅសង្កាត់សំបួរមាស សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លើសំណុំរឿងលេខ ០៧១, លេខ០៧២, លេខ ០៧៥។

- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឃុំចំការអណ្តូង សង្កាត់​វាល​វង់ សង្កាត់សំបួរមាស ត្រូវផ្តល់ការ យល់ព្រមលើពាក្យសុំចុះបញ្ជី​បេក្ខ​ជន ជូនគណបក្សភ្លើងទៀន និងសេចក្តីសម្រេចរបស់គណៈកម្មការ​ឃុំ សង្កាត់រៀបចំការបោះឆ្នោត (ទម្រង់បែបបទ ១០០៨) និងត្រូវចុះបញ្ជី​បេក្ខជនជូនគណបក្សភ្លើងទៀន នៅ ឃុំចំការអណ្តូង ស្រុកចំការលើ សង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គណៈកម្មការរៀបចំការបោះឆ្នោត ឃុំ សង្កាត់ ខាងលើត្រូវចាត់ចែង​បិទ​ផ្សាយបញ្ជីបេក្ខជនដំបូងស្របតាម មាត្រា ៥៧ នៃច្បាប់ស្តីពីការ​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

- តម្កល់សេចក្តីសម្រេចរបស់គណៈកម្មាការរៀបចំការបោះឆ្នោត ខេត្ត​កំពង់ចាម ទុកជាបានការ ដោយបដិ សេធការចុះបញ្ជីបេក្ខជនគណបក្ស​ភ្លើងទៀន នៅសង្កាត់កំពង់ចាម សង្កាត់បឹងកុក ក្រុងកំពង់ចាម ក្នុងសំណុំរឿងលេខ ០៧៣, លេខ ០៧៤។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ ចំនួន៥ករណី ដែលពាក់ព័ន្ធ​នឹង​សំណុំរឿងខាងលើនេះ ត្រូវបាន ក្រុមប្រឹក្សា នៃគ.ជ.ប ជំនុំជម្រះ និង​ប្រកាសជាសាធារណៈនៅចំពោះមុខដើមបណ្តឹង និងមេធាវីតំណាងជា សេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕

https://kronglungvek.com.kh

No comments

Powered by Blogger.