ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បើកសវនាការជំនុំជម្រះជាសាធរណៈ លើ សំណុំរឿងចំនួន ១៤ មកពីគណបក្សភ្លើងទៀន និងគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
ក្នុងការបើកសវនាការជំនុំជម្រះនេះ មានឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានសមាជិកក្រុមប្រឹក្សា គ.ជ.ប ចំនួន ៦រូបទៀត សម្រាប់ធ្វើការជំនុំជម្រះលើសំណុំរឿងលេខ ០៨៨ ដល់លេខ ១០១ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ ខណៈពេលនោះក៏មានអ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិក៏បានចូលរួមអង្កេតតាមដាននៃការជំនុំជម្រះលើសំណុំរឿងទាំង ១៤ របស់គណបក្សភ្លើងទៀន និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
ពាក្យបណ្តឹងទាំង ១៤ ករណីរបស់គណបក្សភ្លើងទៀត និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យខាងលើ មានដូចខាងក្រោម៖
- ប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តពោធិ៍សាត់ លើពាក្យសុំចុះបញ្ជីបេក្ខ ជនរបស់គណបក្សភ្លើងទៀន ចំនួន ១បណ្តឹង។
- ប្តឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៃគណ បក្សសំបុកឃ្មុំសង្គមប្រជាធិប តេយ្យ ចំនួន ១០បណ្តឹង និងគណបក្សភ្លើងទៀន ១បណ្តឹង។
- ប្តឹងសុំបដិសេធបញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ១បណ្តឹង និងបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន ចំនួន ១បណ្តឹង នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងសំណុំរឿងលេខ០៨៨ ដើមបណ្តឹងឈ្មោះ សំ សុគង់ មេធាវីតំណាងដោយអណត្តិ បានប្តឹងតវ៉ាទៅនឹង សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តពោធិ៍សាត់ ដែលបានបដិសេធពាក្យសុំចុះបញ្ជី បេក្ខជននៃគណបក្សភ្លើងទៀន ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សំណុំរឿងលេខ ១០០ ដើមបណ្តឹងឈ្មោះ យន់ ភារយុត្តិ ជាមេធាវីតំណាងដោយអាណត្តិរបស់ដើមបណ្តឹង ឈ្មោះ ផែន រី បានប្តឹងជំ
ទាស់ទៅនឹងបញ្ជីបេក្ខនៃគណបក្សសំបុកឃុំសង្គមប្រជាធិបតេយ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយលើកឡើង
ថា បេក្ខជន១០រូប ក្នុងបញ្ជីនោះ មិនបានបំពេញុំឯកសារ ដោយផ្ទាល់ទេ។
សំណុំរឿងលេខ ១០១ ដើមបណ្តឹងឈ្មោះ ឈុន វណ្ណារី ភេទស្រី ជាប្រជាពលរដ្ឋបានប្តឹងជំទាស់ទៅនឹងឈ្មោះបេក្ខជនលេខរៀងទី១៣ ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀត នៅសង្កាត់វាលវង់ ខណ្ឌ៧
មករា រាជធានីភ្នំពេញ ថាមិនបានបំពេញឯកសារឈរឈ្មោះជាបេក្ខ
ជនដោយផ្ទាល់ដៃទេ។
ក្រោយពីក្រុមប្រឹក្សាជំនុំជម្រះ បានស្តាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្តឹង ក្រោយបានស្តាប់ឆ្លើយបំភ្លឺរបស់មេធាវី ក្រោយពីបានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមជំនុំជំម្រះ នៃគ.ជ.ប បានសម្រេច៖
- បដិសេធការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងសំណុំរឿងលេខ
០៨៨ សេចក្តី សម្រេចលេខ ០៨០ គ.ជ.ប។
-លុបបញ្ជីបេក្ខជនចុះឈរឈ្មោះបោះឆ្នោតនៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងសំណុំរឿងលេខ១០០ សេចក្តីសម្រេចលេខ ០៨១ គ.ជ.ប។
- លុបឈ្មោះ គង់ ឡេង ភេទស្រី កើតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៦៧ ឈរឈ្មោះលេខរៀងទី១៣ ចេញពីបញ្ជី បេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងសំណុំរឿងលេខ១០១ សេចក្តីសម្រេចលេខ ០៨២ គ.ជ.ប។
យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈនៅចំពោះមុខដើមបណ្តឹង ចុងបណ្តឹង និងមេធារីតំណាង ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕
https://kronglungvek.kh.kh

Post a Comment