Header Ads

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានចេញ​សេច​ក្តីសម្រេចលើបណ្តឹងដែលពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូងរបស់គណបក្ស​​ឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


ឯកឧត្តម ប្រាជ្ញ ចន្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានដឹកនាំ​សមាស​ភាព ៩រូប បើកសវនាការជា សាធារណៈ ដើម្បីដោះស្រាយ​សំណុំរឿងចំនួន៤ គឺ សំណុំរឿងលេខ ១១១, លេខ ១១២, លេខ ១៣១, លេខ ១៣៣ ដែលពាក់ព័ន្ធបញ្ជីបេក្ខជនដំបូងនៃគណបក្សឆន្ទៈខ្មែរ និង​គណបក្សភ្លើងទៀន វេលាម៉ោង ៩:00 ព្រឹក នាថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ នៅសាលសន្និសិទគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត។

យោងតាមឯកសារសំណុំរឿងធ្វើការដោះស្រាយបណ្តឹងទាំង៤ របស់​ក្រុមប្រឹក្សាជំនុំជម្រះនេះ មានឈ្មោះដើមបណ្តឹងដូចខាងក្រោយ៖

- ក្នុងសំណុំរឿងលេខ ១១១ ដើមបណ្តឹងឈ្មោះ ប៉ក់ ប៉ុន ភេទប្រុស ជាប្រជាពលរដ្ឋបានប្តឹងសុំលុបបញ្ជីបេក្ខ ជនដំបូងរបស់គណបក្ស​ភ្លើងទៀន នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

- ក្នុងសុំណុំរឿងលេខ ១១២ ដើមបណ្តឹងឈ្មោះ ស សារ៉ា ភេទប្រុស ជាប្រជាពលរដ្ឋ បានប្តឹងសុំលុបបញ្ជី បេក្ខជនដំបូងរបស់​គណបក្ស​ភ្លើងទៀន នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

- ក្នុងសំណុំរឿងលេខ ១៣១ ដើមបណ្តឹងឈ្មោះ សុខ ពង្សច័ន្ទវិស្សុត ភេទប្រុស ជាប្រជាពលរដ្ឋ បានប្តឹងសុំ លុបឈ្មោះបេក្ខជន ៣រូប ក្នុង​បញ្ជី និងប្តឹងសុំលុបបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន នៅ​សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

- ក្នុងសំណុំរឿងលេខ ១៣៣ ដើមបណ្តឹងឈ្មោះ សុខ ពង្សច័ន្ទវិស្សុត ភេទប្រុស ជាប្រជាពលរដ្ឋ បានប្តឹងសុំ លុបឈ្មោះបេក្ខជន ១០រូប ក្នុង​បញ្ជីបេក្ខជន និងសុំប្តឹងលុបបញ្ជីបេក្ខជននៃគណបក្សឆន្ទៈខ្មែរ សម្រាប់​ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ។

ក្រោយពីក្រុមប្រឹក្សាជំនុំជម្រះ បានស្តាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្តឹង ក្រោយបានស្តាប់ឆ្លើយបំភ្លឺរបស់មេធាវី ក្រោយពីបានពិនិត្យពិចារណា​គ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្តីពី​ការបោះ​ឆ្នោត​ជ្រើ សរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់
ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមជំនុំជំម្រះ នៃគ.ជ.ប បានសម្រេច៖

- រក្សាទុកបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទុកជាបានការ ក្នុងសំណុំរឿងលេខ ១១១ សេចក្តីសម្រេចលេខ ០៨៣ គ.ជ.ប។

- រក្សាទុកបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទុកជា បានការ ក្នុងសំណុំរឿងលេខ ១១២ សេចក្តីសម្រេចលេខ ០៨៤ គ.ជ.ប។

-លុបឈ្មោះបេក្ខជន ចំនួន ៣រូប ចេញពីបញ្ជីបេក្ខជននៃគណបក្ស​ភ្លើងទៀន នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ៖

១ ឈ្មោះ នូច សារុំ ភេទប្រុស កើតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៨៧ ឈរលេខរៀងទី៦
២ ឈ្មោះ នូច ដារ៉ា ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៨៥ ឈរលេខរៀងទី៧
៣ ឈ្មោះ ហែន ស្រីលក្ខណ៍ ភេទស្រី កើតថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៩១ ឈរលេខរៀងទី១៨។

- រក្សាទុកបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន នៅសង្កាត់ផ្សារថ្មី​ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទុកជាបានការ ក្នុងសំណុំរឿងលេខ ១៣១ សេចក្តីសម្រេចលេខ ០៨៥ គ.ជ.ប។

- លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សឆន្ទៈខ្មែរ នៅ​សង្កាត់​​ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ សម្រាប់​ការបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុង​សំណុំរឿងលេខ ១៣៣ សេចក្តីសម្រេចលេខ ០៨៦ គ.ជ.ប។ តំណាង​គណបក្សឆន្ទៈខ្មែរ អវត្តមានក្នុងសវនាការ។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ជំនុំជម្រះ និង​ប្រកាសជាសាធារណៈនៅចំពោះមុខដើម បណ្តឹង ចុងចម្លើយ និង​មេធាវីតំណាង ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕

https://kronglungvek.com.kh

No comments

Powered by Blogger.