Header Ads

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រុញឱ្យប្រធានមន្ទីរបង្កើតអ្នកនាំពាក្យ ដើម្បីឆ្លើយតបជាមួយសាធារណៈជន និងអ្នកកាសែត

ខេតកោះកុង

ដោយៈ សេង ស៊ីដារ៉ូ



ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រុញឱ្យប្រធាន មន្ទីរបង្កើតអ្នកនាំពាក្យ ដើម្បីឆ្លើយតបជាមួយអ្នកកាសែត ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបទសិក្ខាសាលាស្តីពី«ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» នៅខេត្តកោះកុង កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២។

លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រុញឱ្យប្រធានមន្ទីរ អង្គភាព បង្កើតអ្នកនាំពាក្យ សម្រាប់ឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងអ្នក នាំពាក្យរដ្ឋបាលខេត្ត ងាយស្រួលក្នុងការទំនាក់ទំនងសាធារណៈ មួយ វិញទៀតត្រូវផ្សព្វផ្សាយព័ត៌មានជាប្រចាំ ដើម្បីលុបបំបាត់ រាល់ព័ត៌មាន ក្លែងក្លាយ ត្រូវព្យាយាមដាក់នូវព័ត៌មានពិតដល់សាធារណជន។

អ្នកនាំពាក្យត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការបន្តផ្សព្វផ្សាយ ព័ត៌មានឱ្យបានទូលំទូលាយ ដល់មូលដ្ឋាន និងសាធារណជន។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គ ភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អភិបាលកិច្ច ល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌ មាន និងមន្ទីរ វិស័យជម្រុញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្តល់ការយល់ដឹង ដល់សាធារណជន ឈានទៅការបង្កើតបាននូវតម្លាភាពគណនេយ្យ ភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយ ប្រសិទ្ធភាព បំផុត។

គូសបញ្ជាក់ថា ដោយសារតែមានការគាំទ្រពីអង្គភាព អ្នកនាំពាក្យរាជ រដ្ឋាភិបាល រដ្ឋបាលខេត្តកោះកុង បានរៀបចំសិក្ខាសាលាស្តីពី «ការិយា ល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្នុង គោលបំណងស្នូល ក្នុងការចែករំលែកនូវទស្សនទាន យន្តការ យុទ្ធ សាស្ត្រ និងបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មានថ្នាក់ ក្រោមជាតិ និងដើម្បីជម្រុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយបំផុសព័ត៌ មានឱ្យចូលកៀកប្រជាពលរដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។

https://kronglungvek.com.kh



No comments

Powered by Blogger.