Header Ads

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការ សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទឺរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ


ដោយៈ សេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការ​ប្រារព្ធពិធីដាក់សម្ពោធឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែមីនា ២០២២ ដែលជាមន្ទីរពេទ្យ​ដ៏ទំនើបលើកដំបូងនៅលើទឹកដីនៅខេត្តត្បូងឃ្មុំ ដែលជាខេត្តទើប​នឹងបង្កើតចុងក្រោយគេ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ ដែលមានទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រ
ការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត៥០លានដុល្លារ
អាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន។

មន្ទីរពេទ្យនេះ មានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ក្នុង​នោះមានការបែងចែកចេញជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន៥ជាន់, អគារសម្ភព រោគស្រ្តី និងកុមារចំនួន ៥ជាន់ ,អគារវេជ្ជសាស្ត្រ ,អគារ​រដ្ឋបាល និងស្នាក់នៅចំនួន២ជាន់ និងអគារផ្សេងៗទៀត។

មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែល​សុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិត​អន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់​គ្រង​​អ្នកជំងឺផង និង ជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែ​ប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះសមិទ្ធផលនៃវិស័យ​សុខា​ភិ​បាលនៅក្នុងទឹកដីនៃខេត្តត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ធំ និងទំនើប​លើក​ដំបូងលើទឹកដីជនបទនេះ។ សម្តេចតេជោ មានប្រសាសន៍ថា មន្ទីរ​ពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នេះគឺជាសមិទ្ធផលថ្មីមួយទៀត​របស់​ប្រទេស​កម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាង​កម្ពុជា និងចិន។

សម្តេចតេជោ សង្ឃឹមថា អគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យនេះនឹងឆ្លើយ​តប​កាន់​​តែប្រសើរឡើងសម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ មិន​ថាតែនៅក្នុងខេត្តត្បូងឃ្មុំខ្លួនឯងប៉ុណ្ណោះនោះទេ តែវាអាចបម្រើដល់​ខេត្តផ្សេងៗទៀតដែលនៅភូមិភាគនេះដូចជា ខេត្តព្រៃវែង ក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី និងរតនគិរីជាដើម ក៏អាចមកទទួលសេវាព្យាបាលជំងឺ​ផ្សេងៗនៅមន្ទីរពេទ្យនេះផងដែរ។

https://kronglungvek.com.kh

No comments

Powered by Blogger.