Header Ads

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីកម្ពុជាក្រោមបាត់បង់​មុន​កំណើតរបស់ឪពុកសម្តេច និងសម្តេច បញ្ជាក់បន្ថែមថា បើធានា​សន្តិ​ភាព​មិនបានទេ កុំនិយាយដល់ការអភិវឌ្ឍសិទ្ធិមនុស្ស និងប្រជាធិប​តេយ្យ

ដោយៈ សេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ទឹកដីកម្ពុជាក្រោមបាន​បាត់​បង់មុនកំណើតឪពុករបស់សម្តេចទៅទៀត ហើយផែនទីអន្តរជាតិ​បានកំណត់អស់ទៅហើយ។ ដូច្នេះនរណាចង់ទៅវាយយកទឹកដីខ្មែរ​ក្រោម​​ក៏សូមអញ្ជើញទៅ​វាយ​ចុះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចជាអ្នកនយោបាយ​ដ៏​ស្នើម​ម្នាក់នៅអាស៊ី ហើយសម្តេចបានដឹកនាំប្រទេសជាតិតាំងពីមិនទាន់​មានសុខសន្តិភាព រហូតដល់រូបសម្តេចបានរំដោះប្រទេសជាតិឲ្យរួច​ផុត​ពី​របបខ្មែរក្រហមប៉ុលពត និងបានអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីក​ចម្រើន និងសុខសន្តិភាពពេញលេញដូចបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សន្តិភាព គឺនយោបាយអា
ទិ​ភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។ បើធានា​សន្តិ​ភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍសិទ្ធិមនុស្ស និងប្រជា​ធិប​តេយ្យ។សម្តេចតេជោខិតខំរកសន្តិភាព ដោយការបញ្ចប់ភ្លើង​សង្គ្រា​ម តែ​មិនអាចរកសន្តិភាពផ្លូវចិត្តចំពោះអ្នកមាន​ពិរុទ្ធភាពនោះ​ឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការផ្តល់សពា្វវុធទៅ​កាន់​អ៊ុយក្រែន នឹងធ្វើឱ្យសង្គ្រាមរុស្សី-អ៊ុយក្រែន ផ្ទុះកាន់តែខ្លាំង។ សម្តេច​តេជោ ហ៊ុន សែន មិនគាំទ្រការផ្តាច់ខ្លួនរបស់ហុងកុង តៃវ៉ាន់ ទីបេ និង​ជឺចាំង ពីប្រទេសចិននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការ​ឡើងថ្លៃប្រេង។ ការឡើងនេះគឺមិនមែនតែកម្ពុជានោះទេ គឺឡើងនៅ​ទូទាំងពិភពលោក។

https://kronglungvek.com.kh


No comments

Powered by Blogger.