សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សង្រ្គាមរវាងរុស្សី និងអ៊ុនក្រែន បានក្លាយជាសង្គ្រាមរវាងរុស្សី និង អឺរ៉ុបហើយ
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការ យកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះឡើយ។ ចំណែកសង្រ្គាមរវាងរុស្សី និងអ៊ុនក្រែន នៅពេលនេះបានក្លាយជាសង្គ្រាមរវាងរុស្សី និងអឺរ៉ុបហើយ។ សង្គា្រមរុស្សី និងអ៊ុយក្រែន នឹងអូសបន្លាយកាន់តែយូរ បើរុស្សីរក្សាទា ហានទុកនៅអ៊ុយក្រែន។
សម្តេចនៅតែជឿថា រុស្សី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ។ សម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្សី-អ៊ុយក្រែននេះ គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ។ ដូច្នេះ រុស្សី និងអ៊ុយក្រែននឹងយោគយល់ចំពោះគោលជំហររបស់កម្ពុជា ហើយនឹងគ្មានការចាប់បង្ខំកម្ពុជាឱ្យជ្រើសយកភាគីនេះ ឬភាគីនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា សង្គ្រាមរុស្សី និងអ៊ុយក្រែនក្លាយទៅជាការដាក់បន្ទុកបន្ថែមសម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈកំពុងញុំាញីដោយជំងឺកូវីដ១៩ ចំពោះសេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវី១៩ ហើយអាចប៉ះពាល់បន្ថែមទៀតដោយសារសង្គ្រាមរុស្សី និងអ៊ុយក្រែន។ ប្រសិនបើសង្គ្រាមរុស្សី និងអ៊ុយក្រែន ឈានដល់ការប្រើនុយក្លេអ៊ែរ នោះអឺរ៉ុប រុស្សី និងអាមេរិក
ផង អាចនឹងខ្ទេចខ្ទី។
https://kronglungvek.co.kh
Post a Comment