Header Ads

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនទាន់មាន​ការឯក​ភាពគ្នាសម្រាប់កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក

ដោយៈ សេង ស៊ីដារ៉ូ 

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនទាន់មានការឯក​ភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅឡើយ​ទេដោយសារសមាជិកអាស៊ានមួយចំនួនចង់ឱ្យដូរពេលវេលា។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសេតវិមាន​ប្រធា​នា​ធិបតីសហរដ្ឋអាមេរិក បានប្រកាសថា កិច្ចប្រជុំកំពូលពិសេស​អាស៊ាន​-អាមេរិក នេះ គឺអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់​ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។ 

 សម្តេចតេជោ បានថ្លែងបញ្ជាក់ទៀតថា អាស៊ាន-អាមេរិក មិនទាន់ឯក​ភាព​គ្នា​លើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិក​នៅឡើយ ដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ ស្នើ ឱ្យប្តូរពេល​វេលា​ក្នុងនោះមានប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួល​មិនទាន់បានសម្របសម្រួលពេលវេលានៅឡើយទេ ហើយមេដឹកនាំ​អាស៊ាន​ជាច្រើន ទាមទារឱ្យមានការប្រជុំនៅថ្ងៃទី ២៦- ២៧ ខែមីនា ហើយ​ខាងសហរដ្ឋអាមេរិកបញ្ជាក់ថាថ្ងៃទី ២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ានចំនួន៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ ដូច្នេះត្រូវចាំមើលសិន។ 

 សម្តេចតេជោ សង្ឃឹមថា អាស៊ាន-អាមេរិកនឹងរកបាននូវពេលវេលា​សម​ស្របតាមការសម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេច គឺស្វាគមន៍នៅ​ពេល​​វេលាណាមួយក៏បាន លើកលែងតែចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២នេះ ដែលកម្ពុជាត្រូវរៀប​ចំការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលសម្តេចមិនអាច​ចេញទៅក្រៅប្រទេសបាន។

https://kronglongvek.com.kh

No comments

Powered by Blogger.