បើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង
ខេត្តឧត្តរមានជ័យ
ស្តូបវិមានឈ្នះឈ្នះនេះ បានសាង សង់ឡើងក្នុងគោលបំណងបង្ហាញ ពីវប្បធម៌ កត្តញ្ញូ សម្តែងការដឹង គុណ និងការចងចាំរំឭកដល់វីរភាពស្នា ដៃ និងភាពឈ្លាសវៃរបស់ ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែល បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព, បង្ហាញ ពីព្រឹត្តិការណ៍ ប្រវត្តិ សាស្ត្រជាតិ, បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត ដែល បានកើតចេញ លើកដំបូងនោះគឺដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ជាបន្ត បន្ទាប់ និងជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយ សិក្សាស្វែងយល់ ប្រវត្តិសាស្ត្រពិតរបស់ខេត្តឧត្តរមានជ័យបញ្ជាក់ពី ភាពពិតរបស់កូនខ្មែរ សម័យនេះ និងសមត្ថភាពចំណេះដឹងតម្លៃពិត ប្រាកដនៃមគ្គុទេសក៍អ្នក ដឹងនាំកម្ពុជា។
យោងតាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានបញ្ជាក់ ថា ព្រឹត្តិការណ៍ប្រវតិ្តសាស្ត្រជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួប ប្រទះឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម និងបង្កភាពមហន្តរាយ ភាពឈឺចាប់ ខ្លោចផ្សាររបស់ប្រជាជនកម្ពុជា ក៏ដូចខេត្តឧត្តរមានជ័យ ដែលបាន បន្សល់ស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ។
ការបញ្ចប់ដោយជោគជ័យដោយសន្តិវិធីនូវសង្គ្រាម និងការបែកបាក់ ជាតិ គឺពិតជាសម្រេចបានមកដោយការលំបាកបំផុត ក៏ប៉ុន្តែការពារនូវ ជីវភាពសុខសន្តិភាព និងការពង្រឹងថែមទៀតនូវវប្បធម៌សន្តិភាព ដែល សម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត។ សំណង់ និងតំបន់អភិរក្សនេះ នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្ត្ររាប់ រយឆ្នាំ និងជាកេរមរតកក្នុងសម័យតេជោសែនសម្រាប់មនុស្ សជាតិ គ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាទិសឧត្តរ៕
Post a Comment