Header Ads

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ បានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យផ្សេងៗ

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រី គី ស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹង ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យពាណិជ្ជ កម្មនិងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ។

ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានដឹកនាំគណៈប្រតិភូ​ជាន់​ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណា​ចក្រ​
កម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

ពេលអញ្ជើញមកដល់កម្ពុជា ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រី​ជប៉ុន ក៏បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ​វិមាន​ឯក​រាជ្យ។ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីស៊ីដា ហ្វូមី​អូ នាយករដ្ឋមន្ត្រីជប៉ុន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និង​អន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។

ក្រោយពីបញ្ចប់នៃជំនួបនេះ នាយករដ្ឋមន្ត្រីនឹងអញ្ជើញធ្វើសន្និសីទកា​សែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញ​ផ្សាយបន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់។

បន្តាប់មកឯកឧត្តម គីស៊ីដា ហ្វូមីអូ ក៏អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅ​មណ្ឌលរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុង​បេសកម្មការងាររបស់​អង្គការសហប្រជាជាតិ នៅកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម គីស៊ីដា ហ្វូមីអូ នៅព្រះរាជាណា​ចក្រកម្ពុជា បានបញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុត​របស់​ប្រទេ​ស​ទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនងល្អប្រពៃ​ដែល​មាន​ស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រព្រមទាំងកិច្ចសហប្រតិបត្តិ​ការ​រវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់​ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕


No comments

Powered by Blogger.