មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
គួររំឭកថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល៣៩ខែ។
អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រ ក្រឡា មានកម្ពស់១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ ចែកចេញជាផ្នែក ពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែក ជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្រ្តី ព្រមទាំងសេវាជំនួយផ្សេងៗ ទៀត។
មន្ទីរពេទ្យនេះ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០ គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែល អាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈ ជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំ ខាន់ផងដែរ។
នៅលើដំបូលអគារពេទ្យនេះ គឺមានចំណតឧត្ថម្ភាគចក្រចុះចតបាន ដែលមានទម្ងន់ចាប់ពី៣តោនទៅ៥តោនថែមទៀតផង។

Post a Comment