សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានា ធិបតីចិន ខណៈនោះលោក ស៊ី ជិនពីង បានគាំទ្រដំណើរទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន មានសារៈសំខាន់នៃការចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមផ្លូវអាស៊ាន
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានលើកឡើងថា បច្ចុប្បន្នកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូច្នេះចិន នឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផលកសិ កម្មមួយចំនួនទៀត ដូចជាផ្លែ ចេក ស្វាយ និងផ្លែមៀន…ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លោកប្រធានាធិបតីចិនក៏បានប្រកា សគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិ វឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ។
លោកប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូស បន្ថែមទៀត។ ក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាស ធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលឆាប់ៗនេះ និងជំរុញបង្កើតជើង ហោះហើររវាង ប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីចិន មកបំពេញ ទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាការងារសំខាន់ៗ នៃសណ្ឋានភាព នយោបាយនៅក្នុងតំបន់ និងពិភពលោក។ ខណៈពេលនោះដែល លោកប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ក្រោយពេលជំងឺកូវីដ-១៩ បានថយចុះ។
លោកប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធាន អាស៊ាននៅឆ្នាំ២០២២នេះ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់ កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។ លោក ស៊ី ជិនពីង បានបញ្ជាក់ទៀតថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សា សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេស ធ្វើយ៉ាងណាពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន អោយ កាន់តែទូលំទូលាយបន្ថែមទៀត។ មិនត្រឹមប៉ុណ្ណោះ លោកប្រធានាធិបតី ចិន បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋ មន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ។
លោក ស៊ី ជិនពីង បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ក្នុងចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន៕
https://kronglungvek.com.kh
Post a Comment