Header Ads

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ស៊ីហ្គេម ២០២៣ សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស កីឡាករ កីឡាការិនី យុវជនស្ម័គ្រចិត្ត ចូលរួមធ្វើឱ្យព្រឹត្តិការណ៍ដ៏ធំ មួយនេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងបន្សល់ទុកនូវស្នាម ញញឹម

ភ្នំពេញ


ដោយៈ សេង ស៊ីដារ៉ូ


គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ស៊ី ហ្គេម ២០២៣ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើក ទិសដៅការងារឆ្នាំ២០២២- ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេ ចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

សន្និបាតនេះ មានរយៈពេល២ថ្ងៃ ដើម្បីការបូកសរុបការងារ ដែលគណៈ កម្មាធិការសម្រេចបាន និងការពិនិត្យលើការងារដែលត្រូវបំពេញបន្ត ឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។

កម្ពុជា ក្នុងនាមជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អា ស៊ាន មានកិត្តិយស និងមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាដ៏មានសារៈសំខាន់របស់អាស៊ាននេះ។ ហើយស៊ីហ្គេមលើកទី៣២ បានដាក់ចេញរួចមកហើយ “កីឡារស់ក្នុងសន្តិភាព - Sports lives in peace” ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាឆ្លុះបញ្ចាំង ពីគុណតម្លៃនៃសុខ សន្តិភាព និងស្ថិរភាព ដែលបានធ្វើឱ្យការអភិវឌ្ឍសព្វបែបយ៉ាងបាន កើតឡើង ដែលក្នុងនោះវិស័យកីឡាក៏មិនខុសពីវិស័យផ្សេងៗផងដែរ។

ដូច្នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ ស៊ីហ្គេម ២០២៣ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសកីឡាករ កីឡាការិនី យុវជនស្ម័គ្រចិត្ត ចូលរួមធ្វើឱ្យព្រឹត្តិ ការ ណ៍ដ៏ធំមួយនេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងបន្សល់ទុកនូវ ស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗពីសំណាក់កីឡាករ កីឡាការិនី និង អ្នកចូលរួមពីប្រទេសនានារបស់អាស៊ាន ជាដើម។

https://kronglungvek.kh


No comments

Powered by Blogger.