Header Ads

ម្តេចតេជោ ហ៊ុន សែន ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលដឹក នាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក

 ដោយៈ សេង ស៊ីដារ៉ូ


សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំ ពេញទស្សនកិច្ចនៅប្រទេសកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំ កំពូល សន្តិភាពពិភពលោក ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ មាន១៥៧ ប្រទេសបានចូលរួម ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីប កូរ៉េប្រកបដោយសន្តិវិធី។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងសេអ៊ូល ដោយសុវត្ថិ ភាព នៅរសៀលម៉ោង២.៣៥នាទី នៅក្នុងដំណើរនៃការអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិអ៉ីនឆន់ ទីក្រុងសេអ៊ូល សម្ដេចតេជោ និង គណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីអគ្គនាយក រង នៃក្រសួងការបរទេសកូរ៉េ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន ឯក ឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ក្រសួងការបរទេសកូរ៉េ និង ឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបទៀត។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល (Seoul) សម្តេចតេជោ នឹងជួប ជាមួយ ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃ សាធារ ណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភា គី រួមមានកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គ ម-វប្បធម៌។ល។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនឹងមានជំនួបជាមួយឯកឧត្តម បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។

ខណៈនោះដែលសម្តេចតេជោ បានជួបសន្ទនាជាមួយ ឯកឧត្តម លី ចេមីយ៉ុង បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យកូរ៉េ ឯកឧត្តម យ៊ូន សឹកយូល បេក្ខជនប្រធានាធិបតេយ្យមកពី​គណបក្ស​អំណាចប្រជាជនកូរ៉េ និងជួបដោយឡែកជាមួយ លោកជំទាវ បណ្ឌិត ហាក់ ចាហាន់ម៉ូន ស្ថាបនិកមូលនិធិសហព័ន្ធសន្តិភាពសកល។

នៅសណ្ឋាគារឡូតេវើល ដែលជាទីកន្លែងស្នាក់របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីឯកឧត្តម Yun You​ng-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល លោកបណ្ឌិត Thom​as​ G Walsh ប្រធានអអ្គការសហព័ន្ធសន្តិភាពសកល ព្រមទាំងវត្ត​មាន អស់លោក លោកស្រី នៃអង្គការសហព័ន្ធសន្តិភាពសកល រួមទាំង​និស្សិត និងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងបំពេញការសិក្សា និង​ប្រកបការងារនៅសាធារណរដ្ខកូរ៉រ ជាច្រើនរូបទៀត។

https://kronglungvek.com.kh

No comments

Powered by Blogger.