Header Ads

ការញ៉ាំ និងគ្រឿងផ្សំ របស់ម្រះ ជំនួយដល់សុខភាព

ដោយៈ សេង ស៊ីដារ៉ូ


គ្រឿងផ្សំៈ

១ ម្រះផ្លែស្រលូនល្អ ទម្ងន់ប្រមាណ ៣-៤ខាំ ១ផ្លែ
២ យាវហ៊ឺក្រៀមកន្លះពែង
៣ គ្រាប់ស្វាយចន្ទីបំពង កន្លះពែង
៤ សាច់ជ្រូកបំពង ៨បន្ទះ
៥ សាលាដ ២គុម្ព
៦ម្ទេសខ្មាំងដំអោយបែក ៤-៥គ្រាប់

គ្រឿងផ្សំសម្រាប់ញ៉ាំ

ក ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ
ខ ស្ករត្នោត ឬស្ករអំពៅ ៤ស្លាព្រាបាយ
គ ទឹកស៊ីអ៊ីវ ៤-៥ ស្លាបព្រាបាយ

គ្រឿផ្សំសម្រាប់សាច់ជ្រូកបំពងខ្ទឹមម្រេច

១ សាច់ជ្រូកចិញ្ជ្រាំ ១០០ក្រាម ឬ១ខាំ
២ ខ្ទឹមស ៥កំពឹស
៣ គល់ជីវ៉ាន់ស៊ុយ ២-៣គល់
៤ ម្រេច ១/៤ ស្លាបព្រាកាហ្វេ
៥ ទឹកស៊ីអ៊ីវ ២ស្រាបព្រាបាយ

វិធីធ្វើ

ក ពុះម្រះតាមបណ្តោយ កោសយកគ្រាប់និងស្នូលចេញ រួចលាង អោយ ស្អាត ហើយហាន់តាមទទឹងជាងកង់ៗ កំរាស់ ១/២-១ សង់ទីម៉ែត្រ។

ខ លាយទឹកក្រូចឆ្មារ ស្ករ និងទឹកស៊ីអ៊ីវ ដាក់ចូលក្នុងឆ្នាំងដាំអោយពុះ ប្រមាណ៥នាទី រួចលើកទុកអោយត្រ ជាក់ធ្វើជាទឹកញ៉ាំ។

គ បុកខ្ទឹមស គល់ជីវ៉ាន់ស៊ុយ ម្រេច លាយជាមួយគ្នា ហើយច្របល់ លាយជាមួយសាច់ជ្រូកចិញ្ជ្រាំ ថែមគ្រឿង អោយល្មមឆ្ងាញ់ ដោយ ទឹកស៊ីអ៊ីវ រួចច្របាច់ធ្វើជាបន្ទះ យកទៅដាក់បំពងអោយឆ្អិន ពណ៌ លឿង។

ឃ ហែក ឬកាត់សាច់ជ្រូកបំពងជាចំណិតៗ ល្មមមាត់ លាយជាមួយ យាវហ៊ឺបំពងស្រួយ គ្រាប់ស្វាយចន្ទីបំពង ម្រះ និងម្ទេសខ្មាំង ដំហើយ ចាក់ស្រោចទឹកញ៉ាំក្នុងចំណុចទី២ ពីលើកូអោយចូលគ្នាសព្វ ដួសដាក់ ចានរៀប លំអសាលាដពីលើ។

កំណត់សំគាល់

គួរជ្រើសរើសម្រះខ្ទី ដែលមានសំបកបៃតងខ្ចី ដើម្បីកុំអោយវាល្វីងពេក។
គុណប្រយោជន៍ផ្នែកអាហាររបស់ម្រះ ក្នុងបរិមាណ ១០០ក្រាម៖

១ ថាមពល ២៨កាឡូរី ២ ប្រូតេអ៊ីន ១ក្រាម ៣ ខ្លាញ់ ០.២ក្រាម ៤ កាបូហៃដ្រេត ៥.៦ក្រាម ៥ កាល់ស្យូម ២១មិល្លីក្រាម ៦ វីតាមីនC ១៨មិល្លីក្រាម ៧ហ្វូសហ្វ័រ ៣២មិល្លីក្រាម ៨ ដែក ០.៧មិល្លីក្រាម ៩វីតាមីB1 ០.០៥មិល្លីក្រាម ១០ វីតាមីនB2 ០.០៣មិល្លីក្រាម ១១ ណៃអាស៊ីន ៣០មិល្លីក្រាម ១២ សរសៃអាហារ ២.៨មិល្លីក្រាម។

ទឹកម្រះធ្វើអោយសាច់ស្រស់ស្អាត

គ្រឿងផ្សំ៖

ផ្លែម្រះពណ៌-ស កន្លះផ្លែ ម្ទេសប្លោកខ្ចី (ផ្លែវែង) កន្លះផ្លែ ផ្លែប៉ោមខ្ចី ១ ជ្រុង(១ផ្លែពុះជា៤) ផ្លែម្នាស់១ចំណិត (១ផ្លែពុះជា៨) និងទឹកឃ្មុំសម ល្មម។

វីធីធ្វើ៖

១ ម្នាស់ និងផ្លែប៉ោមខ្ចី ត្រូវចិតសំបក និងលាងទឹកអោយស្អាត។ បន្ទាប់ មកហាន់ជាចំណិតស្តើងៗ ទើបចាក់ ចូលទៅក្នុងឧបករណ៍កិនផ្លែឈើ និងកិនក្រឡុកទាល់តែម៉ដ្ឋខៃទុកសំរាប់ប្រើការ។

២ ផ្លែម្រះ និងម្ទេសប្លោកខ្ចី ខ្វេះគ្រាប់ចេញ និងលាងទឹកអោយស្អាត បន្ទាប់មកត្រូវហាន់ជាកង់ៗ ទើបចាក់ ចូលក្នុងឧបករណ៍ច្របាច់ផ្លែ ឈើត្រងទឹកទុកប្រើការ។

៣ ចាក់ទឹកបន្លែផ្លែឈើទាំង ៤ មុខបញ្ចូលគ្នា និងកូរអោយសព្វ។ បន្ទាប់មកត្រូវចាក់ទឹលឃ្មុំទៅតាមចំណង់ ចិត្តទុកជាការស្រេច។

ដកស្រង់ចេញពីសៀវភៅៈ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាដោយលោក ស៊ឹង ណាំហុង។

https://kronglungvek.com.kh

No comments

Powered by Blogger.