ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្ពុជា យល់ពីតម្លៃសន្តិភាព ដោយកម្ពុជា មាននូវមគ្គុទេសន៏សន្តិភាពដ៏ប៉ិនប្រសព្វ នោះគឺសម្តេចតេជោនាយករដ្ឋមន្រ្តី
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់ កម្ពុជាបានចូលរួមចំណែករំលែកទុក្ខលំបាកបណ្តាប្រទេសជាមិត្ត តាមរយៈការចែករំលែកនូវសម្ភារបរិក្ខាពេទ្យ ថ្នាំសង្កូវ និងឧបករណ៏ការពារផ្សេងៗដែលខ្លួនទទួលបានយ៉ាងលំបាក។ កម្ពុជា ក៏បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាប្រធានអាស៊ាន ចូលរួមដោះស្រាយជម្លោះនៅមីយ៉ាន់មា ធ្វើយ៉ាងណាធានាឲ្យបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា កម្ពុជា យល់ពីតម្លៃសន្តិភាព ដោយកម្ពុជា មាននូវមគ្គុទេសន៏សន្តិភាពដ៏ប៉ិនប្រសព្វ នោះគឺសម្តេចតេជោនាយករដ្ឋមន្រ្តី។ អបអរសាទរកម្ពុជា! អរគុណសន្តិភាព!
https://kronglungvek.com.kh
Post a Comment