ក្រសួងកសិកម្មជម្រុញផលិតគ្រប់ស្វាយចន្ទី ដើម្បីធ្វើការនាំចេញ ឱ្យបាន១លានតោនក្នុងឆ្នាំ២០២៩
ខេត្តកំពង់ចាម
ដោយ៖ សេង ស៊ីដារ៉ូ
ប៉ុន្តែការកែច្នៃគ្រាប់ស្វាយចន្ទីនៅមានកម្រិតនៅឡើយ ព្រោះដោយសារ តែខ្សែចង្វាក់ផលិតកម្មក្នុងស្រុកមានការផលិតតិចតួច គ្រាន់តែលក់ក្នុង ស្រុកបានត្រឹមតែ១០ភាគរយប៉ុណ្ណោះ ចំណែកផលិតកម្មមិនទាន់កែច្នៃ គ្រាប់ស្វាយចន្ទីមានរហូតដល់៩០ភាគរយ នេះយោងតាមរបាយការណ៍ 0pen development Cambodian បានផ្សាយ។
ពេលថ្មីៗនេះ មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម បានបង្កើតឡើងយ៉ាង យកចិត្តទុកដាក់ក្នុងការជម្រុញនៃដាំដុះស្វាយចន្ទីឱ្យបានច្រើនឆ្នាំ២០២៩ខាងមុខ ដើម្បីផលិតគ្រប់ស្វាយចន្ទីឱ្យបាន១លានតោន សម្រាប់ធ្វើ ការនាំចេញទៅក្រៅប្រទេស។
អ្នកស្រី ឡឹង ម៉ានុត ជាម្ចាស់សហគ្រាសខ្នាតតូច ដែលមានទីតាំងនៅ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានបទពិសោធន៍ដាំដុះ ស្វាយ ចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទីដោយខ្លួនឯងនោះ បានលើកឡើងថា កា លពីមុនប៉ាខ្ញុំជាអ្នកដាំស្វាយចន្ទីនេះ លើផ្ទៃដីចំនួន១០ហិកតានៅក្នុង ភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ហើយបច្ចុប្បន្ននេះស្វាយចន្ទីឱ្យផលបានក្នុង១ហិកតាមានចំនួន១តោនឬលើស១តោនបន្តិចបន្តួចប៉ុណ្ណោះ។ ក្នុងនោះស្វាយចន្ទីប្រើប្រាស់ពូជ M23 ឬ09 ដែលជាពូជប្រជាកសិករយើងប្រើប្រាស់ច្រើន ដោយពូជ ស្វាយចន្ទីនេះអាចដាំដុះបាន និងទទួល ផលចាប់ពី២ឆ្នាំឡើង។
អ្នកស្រី ឡឹង ម៉ានុត បានបន្តទៀតថា ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីចម្អិន មានការវេចខ្ចប់ត្រឹមត្រូវជាកំប៉ុង ជាកញ្ចប់ ដោយក្នុង១គីឡូក្រាមតម្លៃ ៧ម៉ឺនរៀល ដូចគ្នាទៅនឹងគ្រាប់ស្វាយចន្ទីចម្អិន ទាំងសំបកនិង បកសំ បកហើយ។ តម្លៃលក់ចេញគ្រាប់ស្វាយចន្ទីកែច្នៃនេះ នៅដដែលពុំមាន ការតម្លើងថ្លៃនោះទេ សម្រាប់តម្រូវការទទួលទានរបស់ បងប្អូនយើង ក្នុងស្រុក។
អ្នកស្រី ឡឹង ម៉ានុត បញ្ជាក់ទៀតថា ចំពោះស្វាយចន្ទីចម្អិនរួចនេះ ភាគ ច្រើនជនជាតិចិននិយមទទួលទានហើយបើនៅក្នុងស្រុក គឺលក់តាម ប ណ្តាញបន្តនៅតាមផ្សារ ដូចជាផ្សារម៉ាតធំៗជាដើម។ ការផលិតអាចចំ ណេញតិច គឺបានតែ២ភាគរយប៉ុណ្ណោះ ហើយអ្នកលក់បន្តអាច ចំណេ ញច្រើនពី១០ទៅ២០ភាគរយ។
អ្នកស្រី ឡឹង ម៉ានុត បានបន្ថែមថា ចំពោះការដាំដុះស្វាយចន្ទីនេះ សហ គ្រាសនាងខ្ញុំពុំមានគម្រោងពង្រីកការដាំដុះបន្តទៀតនោះឡើយ ក៏ព្រោះ តែពុំមានដើមទុនចំណាយ។ ដោយបច្ចុប្បន្ននេះ សហគ្រាសឡឹង ម៉ានុត ត្រូវដើរប្រមូលទិញគ្រាប់ស្វាយចន្ទីល្អៗដោយជ្រើសរើសនៅតាមបណ្តាភូមិដែលជាគ្រាប់ស្វាយចន្ទីដាំដុះពីធម្មជាតិមិនប្រើប្រាស់ជាតិគីមីនោះឡើយ។
បើទោះជាមានជំងឺកូវីដ១៩កើតឡើងក៏ដោយ ក៏ផលិតកម្មស្វាយចន្ទី នៅ តែលក់ដាច់ក្នុងស្រុកដដែល រហូតកើនឡើង៥ភាគរយក្នុងការលក់ចេញ ហើយការលក់ចេញនេះតម្រូវទៅតាមការកម៉្មង់របស់អតិថិជនដែលចង់ចាប់ពី៥០គីឡូក្រាម ឬ១០០គីឡូក្រាម។
អ្នកស្រី ឡឹង ម៉ានុត មានការរីករាយណាស់នៅពេលដែលក្រសួងគិតគូរ ខ្ពស់ដល់អ្នកដាំស្វាយចន្ទី រួមទាំងអ្នកផលិតកម្ម ព្រោះកន្លងមកក្រសួង កសិកម្មតែងបើកនូវពិព័រណ៍ក្នុងស្រុកជួយផ្សព្វផ្សាយឱ្យអ្នកលក់ និង ម៉្យាងទៀតពិនិត្យស្ថានភាពក្នុងស្រុកចំការលើនេះ ពុំសូវសម្បូរផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទីនេះច្រើននៅឡើយទេ៕
https://kronglungvek.com.kh
Post a Comment