សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍប្រទេសដ៏ស្នើមនៅអាស៊ីអាគ្នេយ៍ និងជាអ្នកគាំទ្រដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ និងទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ពីកូរ៉េ
ភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបាន«ពានរង្វាន់សន្តិភាពស៊ុនហាក់( Sunhak Peace Prize )» ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ (World Summit 2022) ដែលសម្តេចតេជោ ជាសហប្រធាននៃកិច្ចប្រជុំដ៏សំខាន់នៅកូរ៉េខាងត្បូងនេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
លោកបណ្ឌិត យុន យ៉ុងហូ (Yun Young – Ho) អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំកំពូលឆ្នាំ ២០២២ និងការប្រកាសជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញពីកូរ៉េខាងត្បូង។
ម្ចាស់ជ័យលាភីទាំងអស់ត្រូវបានផ្តល់ពានរង្វាន់នេះ ដោយពួកគាត់បានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍមនុស្ស រួមទាំងការខិតខំប្រឹងប្រែងដើម្បីការពារសុខភាព និងសុខុមាលភាពរបស់មនុស្សជាតិនៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ជ័យលាភីម្នាក់ៗ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងមេដាយមាស នៅឯកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលជាកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង។
Post a Comment