សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍប្រទេសដ៏ស្នើម នៅអាស៊ីអាគ្នេយ៍ និងជាអ្នកគាំទ្រដំណើរការសន្តិភាពថ្មីនៅលើ ឧបទ្វីប កូរ៉េ និងទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ពីកូរ៉េ
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបាន«ពានរង្វាន់ សន្តិភាពស៊ុនហាក់( Sunhak Peace Prize )» ក្នុងអំឡុងពេលកិច្ចប្រជុំកំ ពូលពិភពលោកឆ្នាំ២០២២ (World Summit 2022) ដែលសម្តេចតេជោ ជាសហប្រធាននៃកិច្ចប្រជុំដ៏សំខាន់នៅកូរ៉េខាងត្បូងនេះ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២២។
លោកបណ្ឌិត យុន យ៉ុងហូ (Yun Young – Ho) អគ្គនាយកអង្គការសហ ព័ន្ធសន្តិភាពពិភពលោក (UPF) ក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំ កំពូលឆ្នាំ ២០២២ និងការប្រកាសជ័យលាភីពានរង្វាន់ សន្តិភាពស៊ុន ហាក់ ឆ្នាំ២០២២ ដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ តាម ប្រព័ន្ធអនឡាញពីកូរ៉េខាងត្បូង។
មានឥស្សរជនឆ្នើមចំនួន ៣នាក់ដែលទទួលបានពានរង្វាន់សន្តិភាព ស៊ុនហាក់ឆ្នាំ២០២២រួមមាន៖
១៖ សម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍប្រកប ដោយចីរភាពនៅអាស៊ីអាគ្នេយ៍ និងជាអ្នកគាំទ្រដំណើរការសន្តិភាពថ្មី នៅលើឧបទ្វីបកូរ៉េ ទទួលបាន «ពានរង្វាន់កិត្តិយសពិសេសទី៣ របស់ ស្ថាបនិកឆ្នាំ២០២២»។
២៖ សម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាអ្នកដឹកនាំសកលក្នុងការទទួលបានថ្នាំ បង្ការ ដោយស្មើភាពក្នុងអំឡុងពេលជំងឺកូវីដ១៩ទទួលបាន «ជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២»។
៣៖ លោកស្រី សារ៉ាហ៍ ខាត់ថេរីន ហ្គីលប៊ឺត ( Sarah Catherine Gilbert ) ដែលជាសហអ្នកបង្កើតវ៉ាក់សាំង Oxford – Astrazeneca ទទួលបាន «ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២។ ម្ចាស់ជ័យលាភីទាំងអស់ត្រូវបានផ្តល់ពានរង្វាន់នេះ ដោយពួកគាត់បាន ខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិ ភាពនិងការអភិវឌ្ឍមនុស្ស រួម ទាំងការខិតខំប្រឹងប្រែងដើម្បីការពារសុខភាព និងសុខុមាលភាព របស់ មនុស្សជាតិនៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
ជ័យលាភី ម្នាក់ៗ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងមេដាយមាស នៅឯកិច្ចប្រជុំកំពូលពិភព លោកឆ្នាំ២០២២ ដែលជាកិច្ចប្រជុំកំពូល ដើម្បីសន្តិភាព នៅឧបទ្វីបកូរ៉េនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលពិភពលោកស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉ និងប្រមូលផ្តុំវា គ្មិនសំខាន់ៗ ចូលរួមដែលមកពីប្រទេសចំនួន ១៥៧ ដើម្បីស្វែងយល់ពី ការរំពឹងទុកសម្រាប់ការផ្សះផ្សាដោយសន្តិវិធីនៃឧបទ្វីបកូរ៉េ។
កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងនោះមនុស្សប្រមាណ ១០០០នាក់ ត្រូវបាន ចូលរួមដោយផ្ទាល់នៅទីក្រុងសេអ៊ូល ហើយអ្នកចូលរួមរាប់ លាន នាក់ ទៀត តាមរយៈប្រព័ន្ធនិម្មិត ( Online )។ សហស្ថាបនិក UPF គឺបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon) ត្រូវធ្វើជាម្ចាស់ផ្ទះ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការ សហប្រ ជាជាតិលើកទី៨ ជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២នេះ៕
https://kronglungvek.com.kh
Post a Comment