សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែង ក្នុងខេត្តក្រចេះ និងព្រៃវែង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃ ប្រមាណ ៣៥លានដុល្លារអាមេរិក
ខេត្តក្រចេះ
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានទាំង៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើ ងវិញបន្ទាន់នៅតំបន់ទាំងនោះ ដែលប្រឈមនឹងទឹកជំនន់ ស្ថិតនៅទី តាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានទាំងអស់មាន ប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ ម៉ែត្រ។
ស្ពានដែលបានសាងសង់នេះ រួមមាន៖
- ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិ លេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពានព្រែក ឬស្សី ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។
- ស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិ លេខ១១ រួមមាន៖ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពាន បាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផល ស្ពានទាំង៧កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ រួមទាំងសមិទ្ធផលផលផ្សេងៗជាច្រើនទៀត ដែលជប៉ុនបានជួយនា ពេលកន្លងមក។ សម្តេចតេជោ ក៏បានមានប្រសាសន៍ថា ជប៉ុន បាន ផ្តល់កម្ចី និងជំនួយ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់ ៤រយលានដុល្លារ។
ភាពរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្ដាច់ពីចំណងមិត្តភាពកម្ពុជា-ជប៉ុនបាននោះទេ។
https://kronglungvek.com.kh
Post a Comment