សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានបញ្ជូនយន្តហោះពិសេសមកទទួលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចទៅជប៉ុន
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោ បានថ្លែងបន្តថា នាយករដ្ឋមន្ត្រីជប៉ុន ៣រូប ហើយដែលបានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិតលោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម គឺនៅឆ្នាំ២០១០, ២០១៦ និង២០១៨។
សម្តេចតេជោបានចាត់ទុកការអនុញ្ញាតនេះ គឺជាការបង្ហាញឲ្យឃើញនូវទំនាក់ទំនងពិសេសមួយរវាងកម្ពុជា និងជប៉ុន។
សម្តេចតេជោ ចង់ឲ្យមានការធ្វើសមយុទ្ធរវាងកម្ពុជា និងជប៉ុន តែសមយុទ្ធនោះ ធ្វើឡើងពាក់ព័ន្ធនឹងការជួយសង្គ្រោះពេលជួបគ្រោះមហន្តរាយ។ សម្តេចតេជោ ក៏បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានថ្លែងថា បញ្ហារបស់មីយ៉ាន់ម៉ា មិនអាចរឹងពេក ឬទន់ពេកបាននោះឡើយ។ សម្តេចតេជោបានបន្តថា ប្រសិនបើនៅតែរបៀបនេះយ៉ាងហោចណាស់៥ឆ្នាំទៀត បញ្ហារបស់មីយ៉ាន់ម៉ា គឺដោះស្រាយមិនទាន់បានផង។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរគ្រប់ខេត្ត ផ្តល់បរិយាកាសឱ្យបក្សនយោបាយដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនបាន។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលស្ពានទាំង៧ ដែលជាអំណោយរបស់មិត្តជប៉ុននេះ។ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានទាំង៧នេះ ចាប់ពីពេលនេះតទៅ៕
https://kronglungvek.com.kh
Post a Comment