រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មី បណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាដែក ជាប់នឹងឃ្លាំងស្តុកប្រេង ឥន្ធនៈ សូគីម៉ិច ខណ្ឌឫស្សីកែវ
ភ្នំពេញ
ដោយៈ ហុងចំណាប់
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំ ពេញ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះថា ស្ពានអាកាសថ្មីដែលគ្រោងនឹងបើកការដ្ឋានសាងសង់ឡើង គឺមានប្រ វែង បណ្តោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ កម្ពស់៥ម៉ែត្រ នៅលើ បណ្តោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាននឹងកំពុងសាងសង់បានជាង៦៣ភាគរយហើយនោះ។
លោក សាំ ពិសិដ្ឋ បានបន្តថា គម្រោងនៃការសាងសង់ស្ពាន អាកាសថ្មី នៅលើបណ្តោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ ដោយប្រើ រយៈពេល១៥ខែ ពោលគឺឱ្យហើយនៅចុងខែមេសា ឆ្នាំ២០២៣ មុនកម្ពុ ជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នា ពេលខាងមុខ។
ដែលរដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសចំនួន ពីរកន្លែងនោះ គឺគម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤ នៅលើម ហាវិថីសហព័ន្ធរុស្សី នឹងគម្រោងសាងសង់ស្ពានអាកាសលើ បណ្តោយ ផ្លូវជាតិលេខ៥ត្រង់ចំណុចសាលាដែក ជាប់នឹងឃ្លាំង ស្តុកប្រេងឥន្ធនៈ សូគីម៉ិច ខណ្ឌឫស្សីកែវ ហើយគម្រោងនៃការស្ថាបនាស្ពាន អាកាស ទាំងពីរនេះគ្រោងឱ្យរួចរាល់មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣៕
https://kronglungvek.com.kh
Post a Comment