សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើដល់បេក្ខភាពក្រុម ប្រឹក្សាឃុំ សង្កាត់រក្សានូវស្មារតីសាមគ្គី និងឯកភាពគ្នាដើម្បីជ័យជម្នះក្នុងការបោះ ឆ្នោត ឃុំសង្កាត់អាណត្តិទី៥
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបសំណេះសំណាលជា មួយក្រុមការងារ និងបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ ខេត្តត្បូងឃ្មុំ នៅទី ស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ បានលើកឡើងបន្តថា ដើម្បីរក្សាឱ្យ បាននូវការឈ្នះ គឺក្រុមការងារទំាងអស់ ត្រូវបន្តខិតខំចិញ្ចឹមចលនា នយោបាយនៅមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា ត្រូវ ចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និងសំណូមពរនានា របស់ប្រជាជន។
សម្តេចបានស្នើដល់ក្រុមការងារបន្តចុះតាមផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែង យល់ពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាជន សំដៅដាក់ចេញគោ លការណ៍វិធានការដោះស្រាយបានជាក់ស្តែង និងសមស្រប។ សម្តេច ហេង សំរិន បានស្នើដល់ក្រុមការងារគណបក្សនៅខេត្តត្បូងឃ្មុំទាំងអស់ ត្រូវខិតខំបំផុសចលនាពង្រឹងសមាជិកបក្ស និងអ្នកគាំទ្រគណបក្សរៀប ចំពិធីបញ្ចូលសមាជិកថ្មីៗរបស់គណបក្ស ឱ្យបានសកម្មផុលផុសគ្រប់ មូលដ្ឋាន និងត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកបក្សតាមក្រុម បក្សនីមួយៗឱ្យបានច្បាស់លាស់ និងត្រូវធ្វើការជួបជុំជាមួយសមាជិក បក្ស និងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមមូលដ្ឋាន ដើម្បីផ្សព្វ ផ្សាយអំពីស្នាដៃសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល សំដៅ លើកកម្ពស់ជំនឿរបស់សមាជិកបក្ស និងអ្នកគាំទ្រគណបក្សមកលើ គណបក្សយើង។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ សម្តេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីទទួលបាន ជ័យជម្នះជូនគណបក្សនោះ ការងារទាំងអស់ មិនមែនជាកិច្ចការដោយឡែករបស់បេក្ខជននោះទេ តែជាការងារដែលត្រូវមានកិច្ចសហការ ដឹកនាំពីក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ ដើម្បីធ្វើការងារ ទាំងនោះប្រកបដោយប្រសិទ្ធភាព ដោយត្រូវខិតខំអនុវត្តគ្រប់ការងារ ដែលត្រូវធ្វើបន្តតាមការណែនាំរបស់ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មា ធិការកណ្តាល និងផែនការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុកបានដាក់ចេញ៕
https://kronglungvek.com.kh
Post a Comment