Header Ads

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រា លកៅស៊ូពីរជាន់ចំនួន២ខ្សែ ជាជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិ បាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រោមឥណទានសម្បទាន ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ខេត្តស្វាយរៀង


ដោយៈ ហុង ចំណាប់

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយអនុ រដ្ឋលេខាធិការឯកឧត្តម ប៉ែន វិបុល អភិបាលខេត្តស្វាយរៀង រួមទាំង មន្ត្រីរាជការជាច្រើនទៀត បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជន បទក្រាលកៅស៊ូពីរជាន់ចំនួន២ខ្សែ នៅខេត្តស្វាយរៀងកាលពីថ្មីៗនេះ។

ការចុះពិនិត្យនៃការស្ថាបនាផ្លូវនេះ មានពីរគម្រោងផ្សេងគ្នា ក្នុងនោះមា ន៖ ខ្សែផ្លូវទី១ មានប្រវែង ៨គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំញរ ឃុំរាជ្យមុន្នី និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវ ជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសា ធារណរដ្ឋប្រជាមានិតចិន។

លទ្ធផលសម្រេចបាន ២២% និងផ្លូវ១ខ្សែទៀតមានប្រវែង ១២គីឡូ ម៉ែត្រ តភ្ជាប់ពីឃុំព្រះពន្លាទៅដល់ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ក្នុង ក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមឥណទាន សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ជាលទ្ធផលប្រមាណ ៣,៩៥% ហើយគ្រោងនឹងបញ្ចប់ការក្រាលកៅស៊ូពីរជាន់ (DBST) នៅក្នុងអំឡុងខែមេសា ឆ្នាំ ២០២៣៕

https://kronglungvek.com.kh


No comments

Powered by Blogger.