លោក អោម សារិន សង្កាត់អូរតាវ៉ៅ បានថ្លែងថា ការថែរក្សាអនាម័យ បរិស្ថានជុំវិញខ្លួនឱ្យបានល្អស្អាត ជួយបង្កើតបរិយាកាសល្អ និងការរស់ នៅរបស់ប្រជាពលរដ្ឋមានផាសុកភាព
ខេត្តប៉ៃលិន
ដោយៈ ហុង ចំណាប់
លោកបានបន្តថា ដើម្បីឱ្យបរិស្ថានសង្កាត់អូរតាវ៉ៅមានសោភ័ណភាព បន្ថែមទៀត ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសុខភាពល្អ និងមានការអ ភិវឌ្ឍប្រកបដោយចីរភាព អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធបានចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ ពីរបៀបទុកដាក់សំរាមនៅក្នុង ធុងសំរាម ឱ្យបានត្រឹមត្រូវ បោសសម្អាតទីធ្លាជុំវិញផ្ទះជាប់ជាប្រចាំ ហើ យដុតបំផ្លាញចោលនូវកាកសំណល់ ដែលផ្ទុកទៅដោយសារធាតុគីមី។
បញ្ហាអនាម័យនេះ សង្កាត់របស់ខ្ញុំមានរៀបចំវិធីសម្អាតតាមភូមិទាំង អស់ ដែលយើងបំផុសផ្សព្វផ្សាយឱ្យគាត់ចេះ សម្អាតនៅក្នុង ភូមិមិន ឱ្យមានសំរាមរហូតទៅដល់ក្រុមប្រឹក្សាសង្កា ត់សហការជាមួយគ្រូប ង្រៀន និងជាមួយប៉ុស្តិ៍បញ្ជាការពារភូមិយើង ដើរសម្អាតរើសសំ រាម តាមផ្លូវ សម្អាតជាប្រចាំ ដើម្បីអនាម័យនិងសុខភាពរបស់សង្កាត់។
លោកចៅសង្កាត់អូតាវ៉ៅ បានបន្តថា ភូមិឃុំមានបៃតងបរិស្ថានស្អាត និងបង្ហាញទៅដល់ភ្ញៀវទេសចរ ដែលចូលមកលេងកម្សាន្តខេត្ត ត្បូង ពេជ្រមួយនេះ បានប្លែកភ្នែក និងមានទំនុកចិត្តខ្ពស់។
ការថ្លែងនេះ គឺក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិនកាពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី៕
https://kronglungvek.com.kh
Post a Comment