Header Ads

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

ភ្នំពេញ


ដោយៈ សេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរាជទូត ជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ស្ថានី
យ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើររដ្ឋបាល រាជធានីភ្នំ ពេញ ដែលបានសហការជាមួយអង្គការចៃការបស់ជប៉ុនក្នុង ការសាង សង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា ដំណើរបញ្ជូនកងទ័ពស្វ័យការពារមកកាន់កម្ពុជា កាលពី ៣០ឆ្នាំ គឺជាអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំ ដែលត្រូវធ្វើសកម្មភាពនានា រំ លឹកខួបនៃដំណើរនេះ។ ភាពរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពី ការចូលរួមចំណែករបស់ប្រទេសជាមិត្តនោះទេ រួមទាំងប្រទេសជប៉ុន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយល់ទេចំពោះការ លើកឡើងថា កំពង់ផែព្រះសីហនុ អាចក្លាយជាអន្ទាក់បំណុល ដូចកំ ពង់ផែស្រីលង្ការ ខណៈកំពង់ផែព្រះសីហនុជួយសាងសង់ដោយជប៉ុន។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូត នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាការកងទ័ពរបស់ ជប៉ុន ដែលបានស្វាគមន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត។ នាយករដ្ឋមន្ត្រី ជប៉ុន រវល់ណាស់ មិនងាយនឹងទទួលប្រតិភូណាមួយនោះទេ។ ដូច្នេះ ការទទួលស្វាគមន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការបង្ហាញឱ្យ ឃើញទំនាក់ទំនងពិសេសរវាងកម្ពុជា-ជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទសវត្សរ៍ឆ្នាំ៨០ មិនមានឈឺ ក្បាលរឿងសំរាមឡើយ ព្រោះប្រជាពលរដ្ឋមិនខ្វះខាតក្នុងជីវភាព។

បច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញមួយថ្ងៃប្រមាណ ៣ពាន់តោន។ សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងអ្នកមក លេងភ្នំពេញត្រូវប្រកាន់ខ្ជាប់នូវអនាម័យ។ ត្រូវខិតខំទាំងអស់គ្នាដើម្បី កាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ។ អ្នកបោះចោលសំរាម ពាសវាលពាសកាលគួរខ្មាសក្មេងៗដែលទទួលបានការអប់រំហើយចេះទុកដាក់សំរាមបានត្រឹមត្រូវ។

https://kronglungvek.com.kh

No comments

Powered by Blogger.