សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកូនសម្តេចមិនល្អ គឺមិនឱ្យធ្វើនាយករដ្ឋមន្ត្រីនោះឡើយ សម្តេចមិនឱ្យគណបក្សប្រជាជនកម្ពុជា ត្រូវបំផ្លាញដោយដៃកូនរបស់សម្តេចនោះទេ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជប៉ុន ដែលបានគាំទ្រដំណើរសម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោ ប្រកាសប្រឹងប្រែងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចេតនាចង់បំបាត់ភាគីយោធាមីយ៉ាន់ម៉ា ប្រៀបដូចយកក្បាលបោលទៅបុកជញ្ជាំង។ សម្តេចជឿជាក់ថា មិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ។ បញ្ហារបស់មីយ៉ាន់ម៉ាត្រូវការចរចាច្រើនដងទាំងលើតុ និងក្រោមតុ។
ខណៈនោះដែល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនស្រីម្នាក់ និងចៅចំនួន៥នាក់ បានឆ្លងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋក្នុងរាជធានីភ្នំពេញ ខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៥៩៨នាក់ និងមានអ្នកស្លាប់២នាក់។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យនាំកុមារអាយុចាប់ពី៣ឆ្នាំទៅ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈនេះ។ ការយកឈ្នះជំងឺកូវីដ១៩ បានមិននៅតែលើរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាលនោះទេ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឱសថស្ថានកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩ ពិសេសក្រសួងសុខាភិបាល ពិនិត្យកុំឱ្យមានចរាចរណ៍ថ្នាំព្យាបាលកូវីដ១៩ក្លែងក្លាយ៕
https://kronglungvek.com.kh
Post a Comment