បញ្ហាកំណត់អំពីអធិបតេយ្យលើដែនកោះរវាងប្រទេសកម្ពុជា និងកូ សាំងស៊ីន តាមខ្សែបន្ទាត់ Brevier ligne នេះឬទេ?
ដោយៈ សេង ស៊ីដារ៉ូ
តាមច្បាប់អន្តរជាតិ ខ្សែបន្ទាត់ Brevier ជាខ្សែព្រំដែនរដ្ឋបាលដែលកំ ណត់អំពីការកាន់កាប់កោះរវាងកម្ពុជា ក្នុងឋានៈជាប្រទេសនៅក្រោម អាណាព្យាបាល និងកូសាំងស៊ីន ដែលជាទឹកដីរបស់អាណានិគមបា រាំង នៅក្នុងការងាយស្រួលទារពន្ធដារពីប្រជាពលរដ្ឋ។ ខ្សែ Brevier នេះជាសេចក្តីសំរេចរបស់អគ្គទេសាភិបាល និងជាសេចក្តីសំរេចឯក តោភាគី ក្នុងឆ្នាំ១៩៣៩។
ខ្សែ Brevier នេះ មិនមែនជាខ្សែព្រំដែនអន្តរជាតិទេ មានន័យថា មិន មែនជាខ្សែកំណត់ព្រំដែនសមុទ្ទរវាងប្រទេសកម្ពុជា និងកូសាំងស៊ីន ឡើយ។ ខ្សែ Brevier នេះ មិនមែនជាបញ្ហាកំណត់អំពីអធិបតេយ្យលើ ដែនកោះរវាងប្រទេសកម្ពុជា និងកូសាំងស៊ីនទេ គឺគ្រាន់តែជាសេចក្តី សំរេចរដ្ឋបាល ពោលគឺបញ្ហាអធិបតេយ្យលើដែនកោះនេះ ជាបញ្ហា ដែលត្រូវពិភាក្សា និងចរចាគ្នាជាក្រោយ។
ប៉ុន្តែ ក្រោយប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង ឆ្នាំ ១៩៥៤ ជាពិសេសក្នុងសន្និសិទទីក្រុង ហ្សឺណែវ ឆ្នាំ១៩៥៤ និងក្នុង ដំណាក់កាលក្រោយៗ ទៀត ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ក្នុង នោះសម្តេចព្រះនរោត្តមសីហនុ តែងតែប្រកាសឱ្យសហគមន៍អន្តរជាតិ ទទួលស្គាល់ព្រំដែននៃប្រទេសកម្ពុជា ដែលមាននៅក្នុងផែនទី Bonne ខ្នាត ១/១០០.០០០០ របស់ក្រុមភូមិសាស្រ្តឥណ្ឌូចិន ស្របតាមគោលការណ៍ Uti Possidetis Juris ឆ្នាំ១៨១០ (គោលការណ៍ខ្សែព្រំ ដែនមិនអាចកែប្រែបាន) ដែលជាខ្សែព្រំដែនរដ្ឋបាល ហើយត្រូវបាន ទទួលស្គាល់ជាដំបូងដោយរដ្ឋនានានៅក្នុងតំបន់អាមេរិកឡាទីន អាស៊ី និងអាហ្រ្វិក បន្ទាប់មកត្រូវបានទទួលស្គាល់ជាគោលការណ៍សកល ហើយត្រូវបានចែងក្នុងមាត្រា ៦២ នៃអនុសញ្ញាទីក្រុង Vienna ស្តីពីនីតិ សន្ធិសញ្ញា ឆ្នាំ១៩៦៩។
ដូច្នេះ កម្ពុជា ទទួលយកខ្សែ Brevier ដែលពីមុនជាខ្សែព្រំដែនរដ្ឋបាល ទៅជាខ្សែព្រំដែនអន្តរជាតិ។
https://kronglungvek.com.kh
Post a Comment