ដើម្បីដោះស្រាយបញ្ហាព្រំដែនគោក តើរដ្ឋភាគីត្រូវប្រកាន់យកគោល ការណ៍អ្វីខ្លះ?
ដោយៈ សេង ស៊ីដារ៉ូ
មានន័យថា រដ្ឋមួយដែលបានបាត់បង់ទឹកដី ដែនកោះ នៅក្នុងអតិតកា លនៃប្រវត្តិសាស្រ្ត មានសិទ្ធិទទួលស្គាល់ទឹកដី ដែនកោះ ដែលបាត់បង់ ដែលរដ្ឋមួយបានកាន់កាប់ តែពុំមានមាត្រាណាមួយនៃនីតិអន្តរជាតិ និង ទំនាក់ទំនងអន្តរជាតិ មិនអនុញ្ញាត្តឱ្យរដ្ឋមួយសើរើទឹកដី និងព្រំដែនបច្ចុ ប្បន្ននោះទេ ព្រោះការសើរើទឹកដី និងខ្សែបន្ទាត់ព្រំដែនបច្ចុប្បន្ន មាន ន័យស្មើនឹងការប្រកាសសង្រ្គាម។
ខ.គោលការណ៍មិនអាចកែប្រែបាន (Uti Possidetis)៖
គោលការណ៍(Uti Possidetis) នេះមានន័យថា រដ្ឋដែលពីមុនស្ថិតនៅ ក្រោមអាណានិគមនិយម ត្រូវតែទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ដែល បន្សល់ទុកដោយអាណានិគមនិយម (Uti Possidetis Juri ឆ្នាំ១៨១០) ដើម្បីជៀសវាងការសើរើទឹកដី និងខ្សែបន្ទាត់ព្រំដែន។
នៅក្នុងនីតិអន្តរជាតិរាល់សន្ធិសញ្ញាកិច្ចព្រមព្រៀងរដ្ឋ និងរដ្ឋអាចសើរើ កែប្រែបំពេញបន្ថែម ឬធ្វើវិសោធនកម្មបាន ប៉ុន្តែសន្ធិសញ្ញាដែលចែង និងកំណត់ពីខ្សែបន្ទាត់ព្រំដែនមិនអនុញ្ញាតឱ្យសើរើ ឬធ្វើវិសោធនកម្ម បានឡើយ ។ គោលការណ៍នេះគេឱ្យឈ្មោះថា Rebus sic Stantibus។
គោលការណ៍ Uti Possidetis បណ្តារដ្ឋភាគច្រើនពិសេសទ្វីបអាហ្រ្វិក ក្រោយពេលទទួលបានឯករាជ្យពីមហាអំណាចទ្វីបអឺរ៉ុប មិនបានអនុវត្ត ១០០% ទេ ទើបបណ្តារដ្ឋទាំងនោះមានការវិវាទព្រំដែនជាញឹកញាប់ ។
គ.បកស្រាយគោលការណ៍ដែលមិនអាចកែប្រែបាន៖
គោលការណ៍ព្រំដែនមិនអាចកែប្រែបាន Intengibility of Frontiers ផ្សារភ្ជាប់និងគោលការណ៍ Uti Possidetis និងគោលការណ៍ Rebus sic Stantibus ។
https://kronglungvek.com.kh
Post a Comment