ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេស មីយ៉ាន់ម៉ា ប្រកបដោយជោគជ័យ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញ ទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧- ៨ ខែមករា ឆ្នាំ២០២២ ដើម្បីសម្របសម្រួលជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ក្នុង គោលដៅដើម្បីពង្រឹងដល់មិត្តភាពរបស់អាស៊ានផងដែរ។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា បាន សម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយ លោ កបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពី នេះលោកគាំទ្រឱ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្តល់ជំនួយ ព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិត ពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបាន ជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
ឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា រាជរដ្ឋាភិបាលកម្ពុ ជា ក៏បានផ្តល់ជំនួយមួយចំនួនទៀតដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំ ងនឹងជំងឺកូវី១៩ ផងដែរ ក្នុងនោះមានដូចជា ម៉ាស់ចំនួន ៣.២០០. ០០០ ឯកសណ្ឋានការពារ(PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០គ្រឿង ឧបករណ៍តាមដានអ្នកជំងឺចំនួន ៥០គ្រឿង ឧបករណ៍ ផលិតអុកស៊ីហែ្សនចំនួន ៥០គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយ ចំនួនទៀត៕
https://kronglungvek.com.kh
Post a Comment