Header Ads

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅពេលសម្ពោធអគាររដ្ឋ បាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាថា ត្រូវឈរលើទស្សនៈ ការពារឯករាជ្យ និងអធិបតេយ្យជាតិ មិនត្រូវយកទៅដោះដូរនឹងលក្ខ ខណ្ឌណាមួយរបស់បរទេសនោះឡើយ

ដោយៈ សេង ស៊ីដារ៉ូ


អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកម្ពស់ ៣៥ជាន់ ត្រូវ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល ដោយមានការចូលរួមអធិ បតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ ១ម៉ោង៤០នាទី។ ដែលមានខ្លឹមសារ សំខាន់ៗ របស់សម្តេចតេជោ ដូចខាងក្រោមនេះ៖

*ជាប្រសាសន៍នៃកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាឱកាសល្អដោយព្រះភិរុណប្រោសព្រំពេល ព្រឹកព្រលឹម យ៉ាងត្រជាក់ត្រជុំ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងអគារនៃអគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលនេះ គឺជាទីតាំងមួយដែលមានសភា ពរខេករខាក។

*សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា អគារទាំង ៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចំណាយថវិកាជាង ៥០លាន ដុល្លារ។

*ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករ កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកនឹកដល់គុណូបការៈដ៏ធំ ធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័ននេះឡើង។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកនូវស្នាព្រះហស្ថដ៏ច្រើន អនេករបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងព្រះរាជបូជ នីយកិច្ចក្នុងការទាមទារឯករាជ្យ ជូនជាតិកម្ពុជាពីបារាំង និងកសាង សង្គមជាតិ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្ញប់ស្ញែងចំពោះព្រះ បញ្ញា ញាណ និងព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោ
ត្តម សីហនុ ដែលបានប្រើបញ្ញាញាណទាមទារឯករាជ្យ ដោយមិន ប្រើកម្លាំងប្រដាប់អាវុធ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានព្រះរាជបូជនីយកិច្ច របស់សម្តេច នរោត្តម សីហនុ ប្រហែលកម្ពុជានៅតែជាដែន​ដីមួយស្ថិត​ក្រោមការគ្រប់គ្រងរបស់បារាំង។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាស្ថាប័នគយក្រោយ​ពេល​វាយផ្ទួលរំលំរបបប្រល័យពូជសាសន៍ ត្រូវបានស្នើបង្កើតឡើង​វិញ​ដោយលោក តាំង សារិន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងសម័យ​រដ្ឋកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានសរសើរលោក តាំង សារិន បាន​ទស្សនៈវិស័យច្រើនលើការរៀបចំក្រសួងស្ថាប័នរដ្ឋ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរង្វង់ឆ្នាំ២០០៤ មាន​មិត្ត​ភក្តិបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយ។ សម្តេចតេ​ជោ បានគូសបញ្ជាក់ថា ការផ្តល់មតិនេះ​ជាការផ្តល់ឱ្យលក់អធិបតេយ្យ​របស់​កម្ពុជាតែម្តង។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនោះ បើសម្តេច​មិនប្តូរផ្តាច់ការពារស្ថាប័នទេកម្ពុជានឹងបាត់បង់ចំណូលរហូតដល់ទៅ
៥០ភាគរយ។

*សម្តេចតេជោ បានថ្លែងថា ព្រោះតែសម្តេចរឹងរូស មានៈ ការពារ​អធិប​តេយ្យជាតិនេះហើយទើបធ្វើឱ្យបរទេសខ្លះ មិនពេញចិត្តសម្តេច។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើអ្វីក៏ដោយត្រូវឈរ​លើ​ទស្សនៈការពារឯករាជ្យ និងអធិបតេយ្យជាតិ មិនត្រូវយកទៅដោះដូរ​នឹងលក្ខខណ្ឌណាមួយរបស់បរទេសនោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថាការដាក់​សម្ពោធ​អ​គាររដ្ឋបាលគយនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញនូវចំណែកមួយ​នៃការ​ធ្វើទំនើបកម្មវិស័យគយរបស់កម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពន្យារពេលការចូលនិវត្តន៍​របស់​លោក គុណ ញឹម រហូតដល់ឆ្នាំ២០២៥ ដើម្បីធ្វើទំនើបកម្មស្ថា​ប័ន​គយ។

*សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានអ្នករត់ការចង់យក​តំ​ណែង​អគ្គនាយកគយ ពីលោក គុណ ញឹម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចឈប់ធ្វើ​នាយ​ករដ្ឋមន្ត្រី តែលោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សា​ឋានៈឧប​នាយ​ករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងការពេញចិត្តចំពោះការបង្កើត​ឱ្យមានសាលាជាតិគយ ដែលជាការជួយបណ្តុះបណ្តាលសមត្ថភាព​កូន​ខ្មែរលើការងារគយ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកទៀតថា មានតែកន្លែងធ្វើ​ការ​ទំនើប តែមនុស្សមិនទំនើបមិនអាចឆ្ពោះទៅមុខបាននោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលជាតិទាំងឡាយ​ដែលរាជរដ្ឋាភិបាលកំពុងធ្វើនាពេលនេះ គឺដើម្បីជាមរតក​សម្រាប់កូន​ខ្មែរជំនាន់ក្រោយ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារនៅស្ថាប័នគយ​គឺជាកន្លែងដែលគេជេរ តែត្រូវរួមគ្នាកាត់បន្ថយកុំឱ្យគេជេរ។

*សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ថា មិនឱ្យមាន​រថយន្តអត់ពន្ធលើផ្លូវទៀតទេ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របាយការណ៍ចំណូលពន្ធ​ដារគយ និងរតនាគារត្រូវវាយបញ្ជូនទៅសម្តេចរាល់ថ្ងៃ។សម្តេចតេជោ បានថ្លែងថាការគ្រប់គ្រងចំណូលគឺជាកិច្ចសំខាន់ណាស់សម្រាប់ការគ្រប់គ្រងជាតិ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាចំណូលពន្ធដារ និងគយ​មានទឹកប្រាក់ជាង៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១។ចំណូល​នេះ​ធ្លាក់ច្រើនបើធៀបមុនពេលមិនទាន់មានកូវីដ១៩តែអាចជួយឱ្យកម្ពុជាគ្រប់គ្រងស្ថានភាពចំណាយបាន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការគ្រប់គ្រងសេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាលកម្ពុជាមិនមែនជា«មាយាទស្ត្រីកញ្ជើធ្លុះ»នោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន កោតសរសើរលោក គាត ឈុន ថាជា​អ្នកពូកែបណ្តុះបណ្តាលមនុស្ស។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាមួយខែចំណាយជាង៣០​លានដុល្លារសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរងគ្រោះដោយវិបត្តិកូវីដ១៩។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនដើរមុនមួយ​ជំហាន​ទេ កូវីដ១៩នឹងធ្វើឱ្យអ្នកជំងឺរកកន្លែងសម្រាកគ្មាន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាមកដល់ពេលនេះ​មេរោគ​បំប្លែងថ្មី «អូមីក្រុង»មានវត្តមាននៅកម្ពុជា ៨ករណីហើយ។

*សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួង​សុខាភិបាលពិចារណាលើការផ្តល់ដូសទី៤ជូនដល់ក្រុមគ្រូពេទ្យ។

*សម្តេចតេជោ ហ៊ុន សែន បានទម្លាយថាក្នុងកំលុងរីករាល​ដាល​ជំ​ងឺ​កូវីដ១៩ខ្លាំង អង្គរក្សរបស់សម្តេចជាង ៤០០នាក់បានកើតកូវីដ១៩។ តែក្រោយពេលបានចាក់វ៉ាក់សាំងធ្វើឱ្យទប់ស្កាត់ការរីករាលដាលនេះ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាមានសំណើសុំឱ្យកែ​កំណែ​សិស្សបាក់ឌុបនៅតាមខេត្ត តែត្រូវបានសម្តេចច្រានចោល។

*សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការរីក​រាលត្បាតជំងឺកូវីដ១៩តាមរយៈការអនុវត្តវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំង។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាត្រូវខិតខំទប់ស្កាត់កុំឱ្យ​មាន​ទំនិញគេចពន្ធនៅកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែនសើ្នសុំការយោគយល់ អធ្យាស្រ័យ​ពី​មន្ត្រី​រាជការ និងកងកម្លាំងប្រដាប់អាវុធ ចំពោះការមិនអាចដំឡើង​ប្រាក់បៀវត្សរ៍រហូតដល់ឆ្នាំ២០២២។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និង​មន្ត្រីគយទាំងអស់សម្រាប់កិច្ចប្រឹងប្រែងប្រមូលពន្ធ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មចំពោះការលើក​ឡើង​របស់ កាស៊ីត ភារម្យ និងមនុស្សមួយចំនួនទៀតរឿង​ដំណើរ​ទស្សនៈ​កិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។

*សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកប្រតិកម្មទាំងនោះ​ថា តើប្រទេសគេផ្តាច់ទំនាក់ទំនងការទូត​ជាមួយប្រទេសមីយ៉ាន់ម៉ា​ហើយ​ឬនៅ?

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាទូតកម្ពុជានៅតែមានវត្ត​មាន​នៅមីយ៉ាន់ម៉ា ដូច្នេះដំណើរទស្សន​កិច្ចរបស់សម្តេច​ទៅមីយ៉ាន់​ម៉ាមិនខុសនោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាអាស៊ានដែលមាន​សមាជិក​តែ៩ជាអាស៊ានមិនគ្រប់ទឹក ដូច្នេះសម្តេចនឹងប្រឹងប្រែងធ្វើឱ្យអាស៊ាន​មាន​សមាជិក១០ឡើងវិញ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាអ្នកប្រតិកម្មរឿងសម្តេច​ទៅ​មីយ៉ាន់ម៉ាភាគច្រើនជាក្រុមប្រឆាំង។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរថា បើមិននិយាយជា​មួយ​មេដឹកនាំមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន តើទៅនិយាយជាមួយនរណា ?

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្ឃឹមថាប្រទេសសមាជិក​អា​ស៊ាន ដៃគូ និងអ្នកតាមដានព្រឹត្តិការណ៍នៅមីយ៉ាន់ម៉ា​នឹងយោគ​យល់​ចំពោះកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាអាស៊ាន។

*សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យទុកពេលដើម្បីសម្តេចធ្វើ​ការលើបញ្ហារបស់អាស៊ាននិងមីយ៉ាន់ម៉ាមិនគួរប្រញាប់ប្រតិកម្មទេ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាអ្នកដែលរារាំងដំណើរ​សម្តេចទៅមីយ៉ាន់ម៉ាគឺជាការបំផ្លាញអាស៊ាន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចមិនខឹងសម្បានឹង​កា​រប្រតិកម្មរបស់ប្រជាជនមីយ៉ាន់ម៉ា ចំពោះដំណើររបស់សម្តេចនោះទេ តែពួកគេនឹងទទួលបានប្រយោជន៍ត្រឡប់មកវិញតាមរយៈស្ថេរភាពនយោបាយក្នុងប្រទេស។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២ នឹងមិនមានការ​ប្រារព្ធពិធីអបអរសាទរខួបថ្ងៃជ័យជម្នះ ៧ មករា នោះឡើយ៕

https://kronglungvek.com.kh


No comments

Powered by Blogger.