ជីរបន្លាមានប្រយោជន៍ចំពោះសុខភាព
ដោយៈ សេង ស៊ីដារ៉ូ
ជីរបន្លាស្ថិតក្នុងអំបូល UMBELLIFRAE និងមានឈ្មោះវិទ្យាសាស្ត្រថា Erynglium Foetidum Li។ ជីបន្លា មានប្រភពដើមនៅអាមេរិកខាងត្បូង ហើយត្រូវបានសាយភាយមកកាន់ប្រទេសជាច្រើន រាប់បញ្ចូលទាំងប្រ ទេសកម្ពុជាផង។
ជីរនេះ មានកំពស់ប្រមាណ ១៥ទៅ៥១ សង់ទីម៉ែត្រ និងមានដើម ខ្លីៗ តែមានស្លឹករាងទ្រវែង និងមានបន្លា ស្រួចៗជុំវិញ ស្លឹកដូចធ្មេញរណារ ដែលនាំអោយេអ្នកហៅថា ជាជីររណា ឬជីរបន្លា។
ស្លឹករបស់វាមានប្រវែង ៧.១៥ និងទទឹង១.២ សង់ទីម៉ែត្រ។ ស្លឹកដុះត្រួត ស៊ីគ្នាជាកញ្ចុំពណ៌បៃតង ហើយចេញផ្កាមានពណ៌បៃតង ដោយទងផ្កា ដុះវែងខ្ពស់ផុតពីដើម។ ផ្កានីមួយៗមានស្រទាប់ ៥.៧សង់ទីម៉ែត្រ ហើយ ផ្កាមានប្រវែងប្រមាណ ១,៥.២,៥ សង់ទីម៉ែត្រ ព្រមទាំងទទឹង ៣ទៅ៥ មិល្លីម៉ែត្រ។ ផ្លែវាមានខ្នាតតូច ដោយមានបន្ទាត់ផ្ចិតប្រហែល ២មិល្លី ម៉ែត្រប៉ុណ្ណោះ។ វីធីដាំដុំគេធ្វើឡើងដោយបំបែកកូនតូចៗ ចេញពីគុម្ព យកទៅដាំ ហើយវាគឺជាដំណាំស្រួលនៅតាមដីសើមមានជីល្អ។
ដកស្រង់ចេញពីសៀវភៅៈ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាដោយលោក ស៊ឹង ណាំហុង។
https://kronglungvek.com.kh
Post a Comment