Header Ads

សម្តេចហ៊ុន សែន តែងតែរំលឹកដល់គុណ ៧មករាថា ជាថៃ្ងបុណ្យជាតិដ៏ ធំមួយ ដែលយុទ្ធជន យុទ្ធនារី ពលីជីវិតដើម្បីរំដោះប្រទេសជាតិ ឲ្យរួច ផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានសំលាប់ជាតិសាសន៍ខ្លួន ឯងយ៉ាងព្រៃផ្សៃរាប់លាននាក់

ដោយៈ សេង ស៊ីដារ៉ូ


សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែលើកមក បញ្ជាក់នូវថ្ងៃ៧មករាថា ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណ បំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេស ជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបាន សំលាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃរាប់លាននាក់ និងជាប្រវត្តិ សាស្ត្រមនុស្សជាតិនៅលើពិភពលោក។

រយៈពេលជាង៤០ឆ្នាំ នេះ ជ័យជំម្នះ៧មករា ធ្វើឲ្យប្រជាជនកម្ពុជាបាន សម្រេចចិត្តផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោក ទាំងមូល នឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបប ប្រល័យពូជសាសន៍ទៅជាសង្គមរីកចំរើន និងជាសង្រ្គាមដល់រ៉ាំរ៉ៃរាប់ ទស្សវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដី ក្លាយជាប្រទេសមួយដែល មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេ រហូត ដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលនៅលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

សម្តេចហ៊ុន សែន បានបញ្ជាក់ច្បាស់ទៀតថា ថៃ្ងជ័យជម្នះ៧មករា គឺជា ថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយ បើគ្មានរដ្ឋប្រហារថៃ្ង១៨ ខែមីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជ សាសន៍ប៉ុល ពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ក៏គ្មានថ្ងៃ ៧មករា បើគ្មានថៃ្ង៧មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។

ប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវចេះរួមសាមគ្គីគ្នា និងប្តេជ្ញាចិត្តថា ត្រូវ នាំការពារឲ្យបានរឹងមាំស្ថិតស្ថេរ និងរីកចំរើនថែមទៀតនៅសមិទ្ធិផល ៧មករា ជាពិសេស ប្តេជ្ញាបន្តអនុវត្តន៍ឲ្យបានជោគជ័យនូវនយោបាយ របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលមានលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ ប្តេជ្ញាប្រឆាំងដាច់ខាតអ្នក​ប្រព្រឹត្តបំពាន​រដ្ឋធម្មនុញ្ញ និងនយោបាយរបស់រាជរដ្ឋាភិបាល ប្តេជ្ញាគាំទ្របេក្ខភាព​សម្តេច ហ៊ុនសែន ជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិ មានសម្តេច ហ៊ុន សែន ទើបមានការបង្រួមបង្រួមជាតិ និងសុខសន្តិភាព៕

https://kronglungvek.com.kh

No comments

Powered by Blogger.