៧ មករា គឺជាមហាជ័យជំនៈរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម (ប៉ុល ពត)
ដោយៈសេងស៊ីដារ៉ូ
ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ៧ មករា ឆ្នាំ១៩៧៩នេះ ថា ជាថ្ងៃកំណើតទី២ និងបានកំណត់នូវគោលជំហរយ៉ាងច្បាស់ថា“បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ“។
ជ័យជំនៈ ៧ មករា នេះធ្វើឲ្យប្រទេសជាតិមានភាពរីកចំរើនទៅមុខឥតឈប់ឈរ និងសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤គឺ៖
ទី១-បានរំដោះប្រជាជនកម្ពុជាពីរបបខ្មែក្រហម ប៉ុល ពត ដ៏សែនមហាឃោឃៅយង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះមិនឲ្យវិលត្រឡប់មកកម្ពុជាជាលើកទី២វិញ។
ទី២-បាននាំមកនូវសិទ្ធិសេរីភាពទាំងអស់ជូនប្រជាជនវិញ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត គ្រប់គ្រង់អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃរបស់ពួកវាទៅហើយ។
ទី៣-បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។
ទី៤-បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
៧ មករា ឆ្នាំ១៩៧៩ នេះ ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំជា់”ទិវាបុណ្យ” ព្រមទាំងអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។ ៧ មករា គឺជារបស់ប្រជាជនកម្ពុជាទាំងមូល។ ៧ មករា មានសត្រូវតែមួយគត់ គឺបនប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត។
អ្នកប្រឆាំង នឹង៧ មករា គឺជាបក្ខពួករបស់ប៉ុល ពត ឬក៏ពួកគេប្រឆាំង ៧ មករា ដើម្បីផលប្រយោជន៍ខាងនយោបាយតែប៉ុណ្ណោះ នៅក្នុងពេលបោះឆ្នោតម្តងៗ។ ៧ មករា ឆ្នាំ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ…៕
https://kronglungvek.com.kh
Post a Comment