Header Ads

ខេត្តសុរិន្ទ គឺជាខេត្តខ្មែរ ដែលចំណុះអោយសៀមក្នុងអំឡុង សតវត្សទី ១៦ ដល់ សតវត្សទី១៩ ដែលមានប្រាសាទជាងប៉ី ប្រាសាទក្រពុំ ប្រា សាទតាក្របី ជាភស្តុតាងមកបញ្ជាក់

ដោយៈ សេង ស៊ីដារ៉ូ


ខេត្តសុរិន្ទ គឺជាខេត្តខ្មែរ ដែលចំណុះអោយសៀមក្នុងអំឡុង សតវត្សទី ១៦ ដល់ សតវត្សទី១៩។ បច្ចុប្បន្នប្រទេសថៃ(សៀម) បានប្ដូរឈ្មោះ ទៅ ជា ខេត្តសូរិន្ទ ដែលបញ្ចូលខេត្តសុរិន្ទ និងខេត្តសង្គឹត(ខេត្តសិង្គារ) ក្លាយជាខេត្តសូរិន្ទនេះ។

ខេត្តសុរិន្ទ កាលដើមឡើយជាដែនដីនៃ អាណាចក្រខ្មែរ ហើយខេត្តនេះ ជាខេត្តដែលសំបូរទៅដោយសត្វដំរី។ គ្រាដែលមានអ្នកទ្រមាក់ដំរី ខ្មែរ គួយ លាវ ថា តំបន់នេះសំបូរដំរីណាស់ ដំណឹងនេះក៏បានដឹងលឺដល់ ព្រះរាជា ទ្រង់ក៏ចាត់មេទ័ពខ្មែរឈ្មោះ សុរិន្ទភក្ដី ចេញទៅទាក់ដំរីនៅឯ ខេត្តសុរិន្ទនេះក៏បានជួបប្រទះនឹងសត្វដំរីស។

រួចក៏បានស្ទាក់ចាប់មកថ្វាយព្រះរាជា ព្រះរាជាក៏ចាត់តាំង អោយមេទ័ព សុរិន្ទភក្ដី កាន់កាប់ និងគ្រប់គ្រងខេត្តសុរិន្ទនេះតរៀងមក រហូតដល់ ពេលថៃមកឈ្លានពានខ្មែរ យកដែនដីសុរិន្ទ។
នៅឆ្នាំ ១៨៨៤ ខេត្តសុរិន្ទ ត្រូវបានគ្រប់គ្រងដោយសៀមហើយ ចៅហ្វា យខេត្តនេះ នៅតែមានងារថា៖ ពញាសុរិន្ទភក្ដីធីននគរបន្ទាយសេមា។ យោបល់នេះ ក៏បញ្ជាក់ថែមទៀតថា ពួកអ្នកស្រុកសុរិន្ទ មានដើមកំ ណើតពីស្រុកបន្ទាយឆ្មារនេះមែន។

ប្រាសាទបុរាណដែលទាក់ទងនឹងខេត្តសុរិន្ទៈ

•ប្រាសាទជាងប៉ី (Prasat Chang Bei) អតីតកាលស្ថិតនៅ ខេត្តសុរិន្ទ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តសូរិន ប្រទេសថៃ(សៀម)។

•ប្រាសាទក្រពុំ (Prasat Kropom) អតីតកាលស្ថិតនៅ ខេត្តសុរិន្ទ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តសូរិន ប្រទេសថៃ(សៀម)។

•ប្រាសាទតាក្របី (Prasat Ta Krbei) ដែលស្ថិតតាមដងភ្នំដងរែក ពីអតីតកាលប្រាសាទនេះ ស្ថិតនៅ ស្រុកភ្នំដងរែក ខេត្តសុរិន្ទ។

https://kronglungvek.com.kh

ខេត្តសុរិន្ទ - វិគីភីឌា
https://km.wikipedia.org › wiki › ខេត្តសុរិន្ទ
ខេត្តសុរិន្ទ កាលដើមឡើយជាដែនដីនៃ អាណាចក្រខ្មែរ ហើយខេត្តនេះជាខេត្តដែលសំបូរទៅដោយសត្វ ...
‎១ រដ្ឋបាល • ‎២ ប្រាសាទ





No comments

Powered by Blogger.