ទីផ្សារពូជមាន់ជល់លក់តាមប្រព័ន្ធអនឡាញ កំពុងតែរីកធំ និងអាច ក្លាយជាបុខរបរខុសច្បាប់
ខេត្តកោះកុង
ដោយៈ ហុង ចំណាប់
មាន់ជល់ច្រើនប្រភេទដែលធ្វើការនាំចូលពីប្រទេសនីមួយៗ មានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឡាវ ភូមា ជាដើម។ ហើយនៅពេល ដែលយកមាន់មកជល់ត្រូវមានកំណត់ទំងន់ប្រហាក់ប្រហែលគ្នា។ ភា សាអ្នកកាន់មាន់ជល់ច្រើននិយាយថា បក្សីឬហៅម៉្យាងទៀតថា ល្បែង ជល់បក្សី។
លោក គ្រី ដែលជាអ្នកចិញ្ចឹមពូជមាន់ជល់ដំបូងក្នុងខេត្តកោះកុង បានឱ្យ ដឹងថា ការចិញ្ចឹមពូជមាន់ជល់ត្រូវនៅឱ្យដាច់ពីមាន់ធម្មតាហើយថែទាំវា ច្រើនជាងមាន់ធម្មតា។ លោកគ្រី ថាមាន់ដែលលោកចិញ្ចឹមហើយបង្ហោះ តាមបណ្តាញសង្គមលក់ចេញមួយគ្រាប់(មួយក្បាល)ថ្លៃ៥០ដុល្លារ។
បច្ចុប្បន្ននេះ មាន់ជល់បានក្លាយជាទីផ្សារដល់ធំទៅហើយ ដោយតំបន់ ខ្លះលក់ចេញមួយក្បាលថ្លៃ៣០ដុល្លារ ទៅ៥០ដុល្លារ ហើយមាន់ជល់នេះ បានក្លាយទៅជាទីលានល្បែងភ្នាល់រាប់ម៉ឺនដុល្លារ ដែលធ្វើឱ្យល្បែងជល់ បក្សីនេះក្លាយជាបុខរបរខុសច្បាប់៕
https://kronglungvek.com.kh
Post a Comment