វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រុយណេ ប្រកាសទាមទារសិទ្ធិក្នុង នាមជាម្ចាស់កម្មសិទ្ធិលើកោះ ស្ព្រាតលី Spratly ក្នុងសមុទ្ទចិនភាគខាងត្បូង
ដោយៈ សេង ស៊ីដារ៉ូ
ប្រជុំកោះស្ព្រាតលីមានផ្ទៃក្រឡាតិចជាង ៤គីឡូម៉ែតក្រឡា និងលាត សន្ធឹងជាង ៤២៥.០០០ គីឡូម៉ែតក្រ ឡានៃផ្ទៃសមុទ្រ។
ប្រជុំកោះស្ព្រាតលី គឺជាប្រជុំកោះមួយក្នុងចំណោមប្រជុំកោះ៣ទៀត នៅសមុទ្រចិនភាគខាងត្បូង។
ប្រជុំកោះនេះជាតំបន់នេសាទដែលសម្បូរបែប ហើយការស្រាវជ្រាវ ដំបូងបានបង្ហាញថាកោះនេះមានប្រភពប្រេង និង ឧស្ម័នធម្មជាតិដ៏ ច្រើន ។
ដោយសារធនធានធម្មជាតិ និងកត្តាសេដ្ឋកិច្ចនៃតំបន់នេះ ទើបមានប្រ ទេសជាច្រើនដូចជា ចិន តៃវ៉ាន់ វៀត ណាម ហ្វីលីពីន ម៉ាឡេស៊ី និង ប៊្រុយណេ បានអះអាងថាផ្នែកខ្លះ ឬតំបន់នេះទាំងមូល ស្ថិតនៅក្នុងដែន អធិបតេយ្យរបស់ខ្លួន ។
ប្រទេសចិន និង តៃវ៉ាន់ផ្អែកលើផែនទីបុរាណរបស់ខ្លួនដោយបានអះ អាងថា ប្រជុំកោះស្ព្រាតលីត្រូវបានរក ឃើញតាំងពីសម័យរាជវង្សយ័ន ហើយប្រជុំកោះនេះ ត្រូវបានគូសនៅក្នុងផែនទីជាបន្តបន្ទាប់រហូត ដល់ ឆ្នាំ១៨១៧ ប៉ុន្តែមកដល់ឆ្នាំ ១៩០៤ ផែនទីប្រទេសចិនពុំបានបញ្ចូល ប្រជុំកោះនេះក្នុងការគ្រប់គ្រងរបស់ខ្លួនទេ ។
ដោយឡែកប្រទេសវៀតណាមផ្អែកលើផែនទីឆ្នាំ ១៨៣៨ (Unified Dai Nam Complete Map) ដែលបាន គូសបញ្ចូលប្រជុំកោះស្ព្រាតលីជា របស់ខ្លួន ។
ក្នុងនោះដែរ ប្រទេសហ្វីលីពីនផ្អែកលើគោលការណ៍ទីតាំង ភូមិសាស្ត្រ (Geography) និងគោលការណ៍របស់គ្មានកម្មសិទ្ធិ (Res nullius) ក្រោយ ពីជប៉ុនបោះបង់សិទ្ធិលើតំបន់នេះ តាមសន្ធិសញ្ញាសានហ្វ្រាន់ស៊ីស្កូ។
ចំពោះម៉ាឡេស៊ី និង ប៊្រុយណេផ្អែកលើច្បាប់សមុទ្ររបស់អង្គការសហ ប្រជាជាតិ (United Nation’s Law of the Sea) ដើម្បីទាមទារគ្រប់គ្រង ប្រជុំកោះនេះ ។
https://kronglungvek.com.kh
Post a Comment