និតិវិធីអន្តរជាតិ នៃការបង្កើតរដ្ឋអធិបតេយ្យភាព
ទំនាក់ទំនងអន្តរជាតិ ជាផ្នែកមួយនៃមុខវិទ្យាវិទ្យាសាស្រ្តនយោបាយ ដែលសិក្សាទៅលើទំរង់ និងរចនាសម្ព័ន្ធ នៃទំនាក់ទំនងរដ្ឋ និងរដ្ឋ និង នយោបាយការបរទេសរបស់រដ្ឋទាំងអស់ក្នុងពិភពលោក បច្ចុប្បន្នមាន រដ្ឋចំនួន ១៩៤ រដ្ឋ ។
២.និយមន័យរបស់រដ្ឋ តាមនីតិអន្តរជាតិ
និយមន័យរដ្ឋតាមនីតិអន្តរជាតិ រដ្ឋជាអង្គភាព ឬតួអង្គដែលមាន លក្ខណៈនីតិបុគ្គលអន្តរជាតិ
ក.ដែលហៅថារដ្ឋ បានលុះត្រាមាន៖
o ទឹកដីមួយជាកំណត់
o ប្រជាជនរស់នៅអចិន្ត្រៃ
o រដ្ឋាភិបាល
o ទំនាក់ទំនងការទូត
ខ.អនុសញ្ញាឈ្មោះអ្វីដែលកំណត់អំពីរដ្ឋ
អនុសញ្ញាដែលកំណត់ពីរដ្ឋ គឺអនុសញ្ញាទីក្រុងម៉ុតតេវីដេអូ ដែលអនុ សញ្ញានេះស្តីពីសន្និសិទ្ធិ និងករណីកិច្ចរបស់បណ្តារដ្ឋនានា ធ្វើឡើងនៅថ្ងៃ២៦ ខែធ្នូ ឆ្នាំ១៩៣៣ ប្រទេស អ៊ុរ៉ាហ្គាយ។ អនុសញ្ញានេះ ជា ច្បាប់អន្តរជាតិដំបូងដែលចែងអំពីរដ្ឋ។
៣.លំហដែនគោករបស់រដ្ឋ
លំហដែនគោករបស់រដ្ឋមាន ២៖
• ព្រំដែនដីគោក
• ព្រំដែនដើរតាមផ្លូវទឹក
លំហដែនគោករបស់រដ្ឋ គឹបញ្ជាក់ពីដែនអធិបតេយ្យរបស់រដ្ឋមួយផ្នែក រួមជាមួយដែនអធិបតេយ្យ ២ផ្សេងទៀត គឺដែនអធិបតេយ្យសមុទ្ទ និង អាកាស។ ការកំណត់លំហដែនគោករបស់រដ្ឋ ផ្អែកលើគោលការណ៍ ២ សំខាន់ ៗ៖
• គោលការណ៍ខ្សែបែងចែកទឹក
• ខ្សែព្រំដែនដើរតាមផ្លូវទឹក
ចំណែកការកំណត់លំហដែនគោករបស់រដ្ឋ ត្រូវបានគេអនុវត្តជា ៣ ដំណាក់កាល៖
• ការកំណត់ព្រំដែនដោយសន្ធិសញ្ញា ឬដោយគោលការណ៍មិនអាច កែប្រែបាន
• ការខ័ណ្ឌសីមាព្រំដែនគោក គឺជាការគូសខ្សែព្រំដែននៅលើផែនទី ជាក់ស្តែង
• ការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែងមានរដ្ឋមួយចំនួនទៀត រដ្ឋ និងរដ្ឋ បានសំរេចចិត្តធ្វើផែនទីថ្មីដោយធ្វើការថតពីលើអាកាល នៅរាល់ ទីតាំងបង្គោលនៅលើដីជាក់ស្តែង។
សារៈសំខាន់នៃការកំណត់ព្រំដែនគោក៖
• ដើម្បីជៀសវាងនូវជំលោះទៅថ្ងៃក្រោយ
• ដើម្បីមានស្ថេរភាពព្រំដែន
• ដើម្បីប្រែក្លាយខ្សែព្រំដែនទាំងអស់ឱ្យទៅជាខ្សែព្រំដែន សន្តិភាព ស្ថេរ ភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍលំហដែនគោករបស់រដ្ឋមួយ ផ្សារភ្ជាប់ទៅនឹងកត្តាព្រំដែន ដែលព្រំដែនរបស់រដ្ឋនីមួយៗ ពាក់ព័ន្ធទៅ នឹងអធិបតេយ្យ នីតិអន្តរេជាតិ កត្តាភូមិសាស្រ្ត និងប្រវត្តិសាស្រ្ត។
ព្រំដែនគោករបស់ប្រទេសនីមួយៗ ផ្សារភ្ជាប់ទៅនឹងលទ្ធភាពជាច្រើន ដូចជា៖
• កត្តាប្រវត្តិសាស្រ្ត
• កត្តាភូមិសាស្រ្ត មានវិជ្ជាព្រំដែន
• កត្តាបច្ចេកទេសទំនើប មាន វិជ្ជាដែនដី វិជ្ជាដី វិជ្ជាសមុទ្រ (នីតិសមុទ្រ)
Post a Comment