Header Ads

ទឹកដីកាស្មៀ ជាដែនដីជំលោះរវាងឥណ្ឌា និងប៉ាគីស្ថាន

ដោយៈ សេង ស៊ីដារ៉ូ


កាស្មៀ គឺជាជាអតិតទឹកដីអាណានិគមរបស់ប្រទេសអង់គ្លេសជិត​១​សតវត្ស ប៉ុន្តែក្រោយពីប្រទេសអង់គ្លេស បានដកអាណានិគម​ពី​ទឹក​ដីនេះ ហើយបានប្រគល់ឯករាជ្យទាំងស្រុងទៅឱ្យប្រទេសឥណ្ឌា។

• អំពីភូមិសាស្រ្ត
ដែនដី Kashmir (កាស្មៀ) ស្ថិតក្នុងតំបន់ Himalayan ដែលមានព្រំ​ប្រទល់​ជាប់ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងចិន។

វាជាដែនដីមួយដែលមានឈ្មោះល្បីល្បាញក្នុងប្រវត្តិសាស្រ្ត និងរឿង​ព្រេង​របស់ឧបទ្វីបឥណ្ឌា ដែល គេបានហៅ ដែនដីនេះថាជា “ឋានសួគ៌​ផែនដី” ។

• មូលហេតុនៃជំលោះ
ក្រោយពីឥណ្ឌាទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស១៩៤៧ ដែន​ដី Kashmir (កាស្មៀ) មានសេរី ភាព ក្នុងការសំរេចចូលជាទឹក​ដីរបស់​ឥណ្ឌា ឬប៉ាគីស្ថាន។ អ្នកគ្រប់គ្រងដែនដី Kashmir, Maharaja, Hari Singh ចង់បានឯករាជ្យ ប៉ុន្តែក្នុងដំណាក់កាលមួយបានសំរេចចិត្ត​យក Kashmir ធ្វើជាដែនដីអប្បគមន៍ របស់ឥណ្ឌា ក្នុងគោលបំណងចង់​បាន​មកវិញនូវជំនួយយោធាពីឥណ្ឌា។ ជំលោះដែនដី Kashmir ក៏ចាប់ ផ្តើម​រីករាលដាលខ្លាំងតាំងពីពេលនោះមក។

• ការអះអាងអំពីសិទ្ធិគ្រប់គ្រង
ខាង Islamabd និយាយថា Kashmir គួរតែជាផ្នែកមួយរបស់ប៉ាគីស្ថាន​តាំង​ពីឆ្នាំ១៩៤៧ ពីព្រោះប្រជាជន ភាគច្រើនជាជនជាតិមូស្លីម។

ប៉ាគីស្ថានបានអះអាងទៀតថា ប្រជាជននៅតំបន់ Kashmir (កាស្មៀ) គួរ​តែ ទទួលបានការបោះឆ្នោតប្រជាមតិ ដើម្បីសំរេចពីអនាគតរបស់ខ្លួន ទៅ​តាមសេចក្តីសំរេចចិត្តរបស់អង្គការ សហប្រជាជាតិ។ ក្រុង Delhi ផ្ទុយ​ទៅវិញមិនចង់ឲ្យមានការជជែកជាអន្តរជាតិទេ ពីបញ្ហានេះទេ ដោយ យោងទៅតាមកិច្ចព្រមព្រៀង Simla កាលពីឆ្នាំ១៩៧២ ដែលសំរេចឲ្យដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគី។

ឥណ្ឌាក៏បានយោងទៅលើកិច្ចព្រមព្រៀងចូលជាឧបាគមន៍របស់ Kashmir (កាស្មៀ) ក្នុងឆ្នាំ១៩៤៧ ដែល ធ្វើឡើងដោយ Maharaja, Hari Singh។ ទាំងឥណ្ឌា និងប៉ាគីស្ថានបានបដិសេធចំពោះការផ្តល់ ឯករាជ្យ ដល់ដែនដីនេះ។

• គ្រោះថ្នាក់នៃជំលោះនៅតំបន់ Kashmir (កាស្មៀ)
ជាជំលោះធ្ងន់ធ្ងរ ដែលអាចបង្កឲ្យឈានដល់ជំលោះនុយក្លេអ៊ែរ។ ក្នុង​ឆ្នាំ១៩៩៨ ឥណ្ឌា និងប៉ាគីស្ថាន បាន ប្រឈមគ្នា ដោយបានប្រកាសពី
អំ​ណាចនុយក្លេអ៊ែររៀងៗខ្លួន។ ក្នុងឆ្នាំ២០០២ ឥណ្ឌា និងប៉ាគីស្ថានបាន ពង្រាយទ័ពទ្រង់ទ្រាយធំនៅតាមព្រំដែន ប៉ុន្តែភាពតឹងតែងរវាងប្រទេស​ទាំងពីរកំរមានភាពធ្ងន់ធ្ងរណាស់។

ការប្រយុទ្ធគ្នានៅក្នុងប៉ុន្មានទស្សវត្សចុងក្រោយនេះ គឺច្រើនរវាងក្រុម​ទា​ហានបំបែកខ្លួន និងការបាញ់គ្នាឆ្លង ដែនរវាងកងទ័ព​ឥណ្ឌា និងប៉ាគីស្ថាន ដែលបង្កឲ្យមានការស្លាប់​ប្រជា​ជនរាប់ម៉ឺននាក់ និងភាពភ័យខ្លាច។

ទាក់ទងនឹងបញ្ហាសាសនា គឺជា ប្រភពមួយដ៏សំខាន់ នៃជំលោះនេះ។ ប្រជាជនភាគច្រើននៅតំបន់ Kashmir កាន់សាសនាមូស្លីម តែអ្នកគ្រប់​គ្រងតំបន់នេះជាជនជាតិឥណ្ឌាកាន់សាសនា Hindu ដែលបញ្ហានេះ ប៉ាគី ស្ថានតែងអះអាងថា តំបន់ភាគច្រើនក្នុងដែនដី Kashmir គឺគ្រប់​គ្រងដោយជនជាតិមូស្លីម។

https://kronglungvek.com.kh

No comments

Powered by Blogger.