មៀនជាថ្នាំ ប៉ូវខួរក្បាល ប៉ូវកំលាំង ជំនួយតំរងនោម និងស្ត្រីមានផ្ទៃពោះ
ដោយៈ សេង ស៊ីដារ៉ូ
នៅក្នុងសាច់មៀន មានសារធាតុអាហារផ្សេងៗជាច្រើន ដូចជាស្ករគ្លុយ កូស ស៊ូកូស វីតាមីន A,B ក្រៅពីនេះ វាមានប្រូតេអ៊ីនក្នុងបរិមាណយ៉ាង ច្រើន មានខ្លាញ់ និងអំបិលរ៉ែជាច្រើនប្រភេទ។
នៅក្នុងក្បួនវេជ្ជបណ្ឌិតបុរា ណចិន គេប្រើប្រាស់មៀនក្រៀមធ្វើជាឱសថ ជំនួយបេះដូង ជំនួយឈាម ជំនួយខួរក្បាល ជួយរំលាយអាហារ ហើយ ត្រូវបានគេស្គាល់ច្បាស់ថា អាហារប៉ូវដ៏ល្អមួយប្រភេទ។
មៀនជាផ្លែឈើមានរសជាតិផ្អែមមុតក្តៅ និងមានគុណសម្បត្តិជាឱសថប៉ូវដូចដែលបានរៀបរាប់រួចមកហើយ ដូច្នេះវាសមស្របសំរាប់បុគ្គល ដែលមានរាងកាយទន់ខ្សោយ ជាពិសេសស្ត្រីដែលទើបនឹងឆ្លងទន្លេរួច ឬអ្នក ជម្ងឺដែលទើបងើបពីឈឺ ដោយគេនិយមយកវាទៅស្ងោរសាបជាមួយស៊ុតមាន់ អោយស្ត្រីឆ្លងទន្លេថ្មីៗបរិភោគ ព្រោះវាមានប្រសិទ្ធភាពក្នុងការជួយប៉ូវកំលាំង ប៉ូវឈាមយ៉ាងល្អ។
ក្រៅពីនេះ វាជាថ្នាំជំនួយសរសៃប្រាសាទ ជំនួយការចងចាំ ប្រើសំរាប់អ្នកមានចិត្តច្របូកច្របល់ ខ្វល់ខ្វាយ ច្រាស់ច្រាល និងបែកញើសខ្លាំង តែដោយសារវាមានរសជាតិផ្អែម និងក្រៅ ដូច្នេះអ្នកដែលមានអាការក្តៅក្នុង ឈឺក មានស្លេស្មពណ៌លឿង ទល់លាមក មិនគួរបរិភោគច្រើនពេកឡើយ។
សំរាប់ក្បួនតម្រាឱសថបុរាណ មានចែងពីការយកមៀនទៅធ្វើជារូបមន្តឱសថដូចជា៖
ថ្នាំប៉ូវឈាម ប៉ូវកំលាំង រំលាយអាហារ ប៉ូវក្រលៀន ជំនួយតំរងនោម សំរាប់ស្ត្រីមានផ្ទៃពោះ។ យកសាច់មៀន ក្រៀមមួយចំនួនល្មម ផ្សំជាមួយស្ករអំពៅស្ងោរលាយជាមួយស៊ុតមាន់ ធ្វើជាបង្អែមទទួលទាន។
ខ្សោយខួរក្បាល ខួរក្បាលស្មុញស្មាញតានតឹង ភ្លេចភ្លាំងស្មារតីច្រើន ដេកមិនលក់ រសាប់រសល់ បែកញើសខ្លាំ ង។ យកសាច់មៀនក្រៀមថែមស្ករសមួយចំនួនល្មម ស្ងោររំងាស់អោយទាស់តែស្អិតខាប់ ទទួលទានមានពីរ ដងក្នុងមួយថ្ងៃ ដោយម្តងប្រើមៀនប្រមាណ ១០ទៅ១៥ក្រាម។
ក្រោយពេលសំរាលកូនៈ
មៀនស្ងួត ១៥ក្រាម ពុទ្រាក្រហម ៥ផ្លែ ស្ករអំពៅ ៣០ក្រាម ខ្ញីស្រស់ ៨ក្រាម ស្ងោរផឹកទឹកំមួយថ្ងៃម្តង។
ធ្វើជាថ្នាំប៉ូវសំរាប់អ្នកជំងឺរ៉ាំរ៉ៃ ស្គាំងស្គម គ្មានកំលាំងវិលមុខប្រវាំងភ្នែកៈ
សាច់មៀនក្រៀម ១៥ក្រាម សាច់ជ្រូកក្រហម (សាច់សុទ្ធ) ៣០ក្រាមខ្ញីស្រស់ ២មើម ត្រប៉ែកមួយចំនួនល្មម ស្ងោរអោយឆ្អិនពិសាមួយថ្ងៃម្តង។
ដកស្រង់ចេញពីសៀវភៅសុខភាពៈ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំ ហុង។
https://kronglungvek.com.kh
Post a Comment