ប្រវត្តិដែនកោះ kouriles ៖ កាលពីសម័យសង្គ្រាមលោកលោកទី២ ជប៉ុនបានយកកោះនេះ ដាក់កងទ័ព ដើម្បីវាយរុស្សី ចិន និងកូរ៉េ
ដោយៈ សេង ស៊ីដារ៉ូ
កោះ kouriles ស្ថិតនៅចន្លោះពីគ្នារវាងមហាសមុទ្ទប៉ាស៊ីភិច និងទ្វីប អូសេអានី។
កាលពីសម័យកាលលោកលោកទី២ ជប៉ុនបានយកកោះ kouriles ដាក់ កងទ័ព ដើម្បីវាយរុស្សី ចិន និងកូរ៉េ។
ប៉ុន្តែក្រោយពេលដែលជប៉ុនចាញ់សង្រ្គាម រុស្សី បារាំង និងអាមេរិក បាន បង្ខំឱ្យជប៉ុនចុះហត្ថលេខាគ្មានលក្ខ័ណ្ឌ។ បច្ចុប្បន្នកោះ kouriles ត្រូវបាន កាន់កាប់ដោយប្រទេសរុស្សីវិញ ដោយសារជប៉ុនចាញ់សង្រ្គាម លោក លើកទី២ ហើយបង្ខំឱ្យថ្នាក់ដឹកនាំជំនាន់នោះបានចុះហត្ថលេខា ប្រគល់ កោះ kouriles នេះទៅឱ្យរុស្សីជាអ្នកគ្រប់គ្រង។
ចំពោះប្រជុំកោះក្នុងប្រទេសជប៉ុន គេឱ្យឈ្មោះថា Chishima rett រួមផ្សំ ដោយប្រជុំកោះរាប់ពាន់ ដែលគេឱ្យឈ្មោះមួយទៀតថា ប្រជុំកោះ Kuriru rett។
ប្រជុំកោះ kouriles ដែលបច្ចុប្បន្ននៅក្រោមការកាន់កាប់ និងត្រូវបាន ប្រទេសរុស្សីចាត់ទុកថា ជាកោះអធិបតេយ្យមួយរបស់ប្រទេសរុស្សី។ ការដែលគេឱ្យឈ្មោះកោះនេះថាជាកោះ kouriles ព្រោះគេយោលទៅ តាមឈ្មោះរបស់ក្រុមកុលសម្ព័ន្ធមួយក្រុម ដែលរស់នៅលើកោះនេះ មានឈ្មោះថា Kamtchatka ពួកគេបានរស់នៅបង្កើតបានជាក្រុមតូចៗ នៅក្នុងតំបន់មួយនៃប្រជុំកោះ kouriles នេះ។
ផ្ទៃសរុបទាំងអស់នៃកោះ kouriles មានប្រមាណជា ១៥៦០០គម២ មាន កោះរណបប្រហែល ៣០ ស្ថិតនៅជិតៗគ្នា ដែលគេបានរកឃើញ ហើយ ជាប្រជុំកោះដែលចាត់ទុកថា ជាប្រជុំកោះដែលមានសម្បត្តិ មហាសាល ទាំងភោគផលរ៉ែ និងភោគផលនេសាទ ស្ថិតនៅខាងត្បូង និងខាងជើង ក្នុងនោះមានឈ្មោះ Shumushu, Atlasova, Paramushir, Makanrushi, Onekotan, Kharimkotan, Ekarma, Shiashkotan, Raykoke, Matua, Rasshua, Ketoy, Simushir, Broutona, Chirpoy, Urup, Iturup (or Etorofu), Kunashir (or Kunashiri), Shikotan, group of Habomai។
អំពីអាកាសធាតុ៖
ចំពោះធាតុអាកាសនៅលើទីកោះនេះ គឺមានអាកាសធាតុយ៉ាងប្រសើរ សំរាប់គ្រប់រដូវទាំងអស់ ជារឿយៗ កោះទាំងមូលពោរពេញទៅដោយ អ័ភ្រក្រាស់ ដែលជាទីកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ មកពី
គ្រប់ទិសទីមកសំរាក និងកំសាន្តនៅលើកោះដ៏ស្រស់ស្អាតមួយនេះ។
ដោយឡែកនៅរដូវរងារ ផ្ទៃកោះស្ទើរទាំងមូលត្រូវបានគ្របដណ្តប់ ដោយព្រិល និងទឹកកកតែម្តងលើផ្ទៃនៃកោះ (មានតលេខក្រោយ)។
https://kronglungvek.com.kh
Post a Comment