ប្រវត្តិតស៊ូផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ថតក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដើម្បី សង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត
ដោយៈ សេង ស៊ីដារ៉ូ
ខ្សែភាគយន្តភាគខ្នាតធំ ក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌ មី ដែលជាភាពយន្តប្រវត្តិសាស្ត្រឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេក្នុងការ តស៊ូសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីរបបយង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសម្រួល ខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនឹង៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការ បានបង្កើតក្រុមការងារមួយធ្វើការពិនិត្យកែលម្អ ដោយបន្ស៊ីនឹងសាច់ រឿងឱ្យស្របទៅនឹងបរិបទសម័យកាល។
ដើម្បីក្តាប់បានពីកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រតួអង្គសំខាន់ៗពាក់ព័ន្ធ ក្រុមការងារតែងតែស្នើសុំប្រឹក្សាយោបល់ពីទីប្រឹក្សារបស់គណៈកម្មការជាញឹកញាប់ ដើម្បីជាការបំពេញនូវកង្វះខាត និងប្រសិទ្ធភាពក្នុងការ អនុវត្តផលិត។
ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំង សម្រាប់ថតចំនួន១០២ ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឱ្យ ស្របនឹងបរិយាកាសស្ថានភាពភូមិសាស្ត្រនិងជីវភាពរស់នៅនាសម័យកាលនោះ។
យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគណៈកម្មការបានរៀបចំសាងសង់បន្ទាយកោះថ្មបន្ទាយទ័ពលន់នល់ នៅទន្លេបិទ និងភូមិប្រជាជន នៅក្នុងមជ្ឍមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋា នអង្គរក្ស (ភ្នំស្រង់) ដែលសំណង់ទាំងនោះមិនត្រឹមតែជាការសាងសង់ សម្រាប់ថតប៉ុណ្ណោះទេ តែជាសំណង់ដែលមានលក្ខណៈរឹងមាំដើម្បីទុក ជាទីតាំងប្រវត្តិសាស្ត្រក្នុងការសិក្សា ស្រាវជ្រាវរបស់សិក្ខាកាមបញ្ជាការ ដ្ឋានអង្គរក្ស និងកងយោធពលខេមរភូមិន្ទជាដើម។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការ ក្រសួងពត៌មាន និងជាប្រធានគណៈកម្មការផលិតភាពយន្តភាគ ក្នុង រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានឱ្យដឹងថា អនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសម្តែងសំខាន់ៗចំនួន ១០៣នាក់ តួប្រ ជាជនយ៉ាងតិច៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម៥០០នាក់ ផ្សេងទៀត ដើម្បីចូលរួមសម្តែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃ ការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកំសាន្តបុណ្យចូលឆ្នាំជាដើម។
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ បាយ័ន ត្រូវបានបញ្ជាទិញរួចរាល់ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ាន់ ឆាល៍ជួន ក្នុងនោះក្រុមការងារបច្ចេកទេសថតបានធ្វើការហ្វឹកហាត់ ការ ប្រើប្រាស់សម្ភារៈបច្ចេកទេសទាំងនោះរួចរាល់ ព្រមទាំងធ្វើការថតសាក ល្បងបានយ៉ាងស្ទាត់ជំនាញ។ ឯកឧត្តមប្រធានគណៈកម្មការ បានបន្ត ថា តាមផែនការផលិតរបស់គណៈកម្មការ ការផលិត មានចំនួន៤៤ភាគប្រើរយៈពេល១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ផ្នែកទាំងអស់ដែលបានខិតខំសំរិតសំរាំងចងក្រង កែលម្អខ្លឹមសារសាច់រឿង ដែលផ្តើមចេញពីល្ខោននិយាយមកកាន់ការផលិតភាពយន្តរឿងភាគ ការខិតខំរកតួសម្តែង ការសិក្សាស្រាវជ្រាវរកនូវសម្ភារៈយុទ្ធោបរណ៍ទីតាំងភូមិសាស្ត្រប្រវត្តិសាស្រ្ត ដើម្បីឈានទៅថតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នាពេលដ៏ខ្លីខាងមុខ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនេះ មិនអាចចប់ត្រឹមតែ៤៤ភាគនោះទេវាអាចមានរយៈពេលវែងជាងនេះ ឬមួយយើងអាចផលិតជាភាពយន្តឯកសារ ដែលមានរយៈពេលវែងក៏អាចថាបាន ព្រោះដំណើរជីវិតបានឆ្លុះបញ្ចាំងពីជីវិតពិតៗរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ការយកជីវិតធ្វើជាដើមទុន និងការឆ្លងកាត់ការធ្វើពលីជីវិតឆ្លងដែន ជាច្រើនរាប់មិនអស់៕
https://kronglungvek.com.kh
Post a Comment