Header Ads

ភាពដូចគ្នារវាងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC (Internationa Criminal Court ICC) និងតុលាការអន្តរជាតិ ICJ ( Internationa Court of Justice ICJ )

ដោយៈ សេង ស៊ីដារ៉ូ


តុលាការព្រហ្មទណ្ឌអន្តរជាតិ (Internationa Criminal Court ICC ) បង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៧ ចូលជាធរមាននៅ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០២ មានរដ្ឋជាសមាជិកចំនួន១២១ ទី
ស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់។

ភាសាផ្លូវការ អង់គ្លេស និងបារាំង (ភាសា៦ទៀត គឺអង់គ្លេស បារាំង អារ៉ាប់ ចិន រុស្សី អេស្ប៉ាញ) សកម្មភាពនានារបស់តុលាការនេះ អាច ដំណើរការទៅបាន គឺដោយសារការបង់វិភាគទានពីរដ្ឋជាសមាជិក។

ភាពដូចគ្នារវាងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC (Internationa Criminal Court ICC) និងតុលាការអន្តរជាតិ ICJ Internationa Court
of Justice ICJ)ត្រង់គឺ៖

ជាតុលាការពិភពលោក ដែលអនុវត្តច្បាប់មនុស្សជាតិ និងច្បាប់សិទ្ធិ មនុស្ស និងធ្វើកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងរដ្ឋ ដើម្បីសំរេចនីតិវិធី ជំនុំជំរះអធិករ។
ភាពខុសគ្នារវាងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC (Internationa Criminal Court ICC) និងតុលាការអន្តរជាតិ ICJ ( Internationa Court of Justice ICJ )

ជំនុំជំរះក្តី ( អធិករ ) តែរវាងរដ្ឋ និងរដ្ឋ

• តុលាការអន្តរជាតិ ICJ ( Internationa Court of Justice ICJ ) គ្មានយុត្តាធិការ (អំណាចផ្លូវច្បាប់) ទៅលើរូបវន្តបុគ្គល ឬនីតិបុគ្គលបានទេ។

តុលាការអន្តរជាតិ ICJ (Internationa Court of Justice ICJ) គឺជាស្ថាប័ន​យុត្តិធម៌ អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ។

• តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC (Internationa Criminal Court ICC)មិនមែនជាស្ថាប័នយុត្តិធម៌អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិទេ។

• តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC (Internationa Criminal Court ICC) មានយុត្តាធិការទៅលើបុគ្គលទាំងឡាយដែលប្រព្រឹត្តិនូវអំពើដែលនីតិអន្តរជាតិហាមប្រាម ដូចជា៖

o ឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ (Genocide )
o ឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ (Crimes Orgainst Humanity )
o ឧក្រឹដ្ឋកម្មសង្រ្គាម និងឧក្រឹដ្ឋកម្មនៃអំពើឈ្លានពាន

ឧក្រឹដ្ឋកម្មទាំងនេះ គេឱ្យឈ្មោះថាឧក្រឹដ្ឋកម្មអន្តរជាតិ ដែលជាទូទៅ​បង្កឡើង ដោយអ្នកដឹកនាំរដ្ឋតាមរយៈការបង្កើតច្បាប់។

ឧទាហរណ៍៖ លោក ហ៊ីសត្លែរ ដើម្បីសំលាប់ជនជាតិ Israel ចំនួន ៦លាននាក់ ក្នុងទ្វីបអឺរ៉ុប ពីឆ្នាំ១៩៣៨ - ១៩៤៥ ដែលមានឈ្មោះថា “ ច្បាប់កំទេចជនជាតិ ជ្វីស ដែលត្រូវបានដាក់ឆ្លងសភាអាល្លឺម៉ង់ “។

ឧទាហរណ៍៖ មេដឹកនាំខ្មែរក្រហម បានរៀបចំគោលការណ៍នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ ដើម្បីសំលាប់ប្រជាពលរដ្ឋខ្មែរ នាយទាហាន មន្រ្តីរដ្ឋការ និងប្រជាជន ដែលជាមុខសញ្ញាសត្រូវបដិវត្តន៍។

https://kronglungvek.com.kh

No comments

Powered by Blogger.