នាយករដ្ឋមន្ត្រីឡាវ ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) បានអបអរ សាទរដល់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាមាន ភាពរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) បានអបអរសាទរ ចំពោះសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រ ទេសកម្ពុជាឲមានការអភិវឌ្ឍន៍រីកចម្រើនបំផុតនៅពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មក កាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ឃើញថា ប្រទេសកម្ពុជាមាន ការរីកចម្រើនយ៉ាងខ្លាំងស្ទើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ក៏បានសំដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យលើកិច្ចប្រជុំអាស៊ីអឺរ៉ុបថ្មីៗនេះ និងការ ទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។
ឯកឧត្តមក៏បានសម្ដែងនៅការគាំទ្រ នឹងសន្យាសហការជាមួយនឹង កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាដឹកនាំកិច្ចប្រជុំអាស៊ាន ឲ្យទទួល បានភាពជោគជ័យ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ផនខាំ វី ផាវ៉ាន់ (Phankham Viphavanh)ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំក្រោយ និងគាំទ្រកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុបកន្លងនេះ ដែលធ្វើឱ្យកម្ពុជាបានទទួលជោគជ័យនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប។
នាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណា ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ៖
ទី១ បន្តការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាង ណាជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក។
ទី២ បន្តពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចជាកិច្ច សហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។
ទី៣ ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់។
ទី៤ ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការធ្វើយ៉ាងណាតាម
គោលដៅដែលថ្នាក់ដឹកនាំបានសម្រេច។
ទី៥ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មលើកស្ទួយពាណិ
ជ្ជកម្មរវាងប្រទេសទាំងពីរ។
ទី៦ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលជាសក្តានុពល សម្រាប់ប្រទេសទាំងពីរ។
ទី៧ ជំរុញ វិស័យឯកជន ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ។
ទី៨ ជំរុញកិច្ចសហប្រតិបត្តិការ លើវេទិកាតំបន់ និងអន្តរជាតិ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំណុចទាំង៨នេះ ដែលនាយក រដ្ឋមន្ត្រីឡាវ បានលើកឡើងទាក់ទងទៅនឹងវិស័យទេសចរណ៍ ហើយ សម្ដេចតេជោក៏បានស្នើសុំឲ្យ នាយករដ្ឋមន្ត្រីឡាវ ពិចារណាឲ្យប្រជា ជនទាំងពីរអាចធ្វើដំណើរកំសាន្តឲ្យកាន់តែងាយស្រួល ពីព្រោះវិស័យ នេះ ជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក។
សម្ដេចតេជោ ក៏បានគាំទ្រលើវិស័យវិស័យវិនិយោគនេះ ហើយជំរុញឲ្យ ធ្វើយ៉ាងណា ឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ គាំទ្រវិនិយោគ នៃប្រទេសទាំងពីរ ព្រោះថាការវិនិយោគនេះ ជាមូលដ្ឋានសម្រាប់ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់ជំនួយចំនួន ១៣លាន ដុល្លារ ដល់ប្រទេសឡាវ ដែលក្នុងនោះ៣លានដុល្លារជាថវិការបស់ រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀត គឺជាថវិការបស់ក្រុម ហ៊ុនឯកជន។ ជាមួយគ្នានេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំ នួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូស និងរថយន្ត ពីរគ្រឿងថែម ទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ៕
https://kronglungvek.com.kh

Post a Comment