ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា តាមរយៈរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានេះហើយ ដែលកម្ពុជាអាចឆ្លងផុតពីនរកអវចិយ៍ ពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (ជាកំណើតទី២)
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការចូលរួមគ្រប់ទិដ្ឋភាពនាពេលកន្លងមករបស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺជា គុណតម្លៃរបស់សមាជិក សមាជិកា ទូទាំងប្រទេស ប្រមាណជាង ១៩ម៉ឺននាក់ នាពេលបច្ចុប្បន្នសម្រាប់បំរើសង្គមជាតិ។
យើងទាំងអស់គ្នាគឺជាសំឡេង និងជាកម្លាំងចលករមួយផ្នែកដ៏ខ្លាំងក្លារបស់ប្រជាជាតិកម្ពុជា។
សំឡេងយើងទាំងអស់គ្នានេះ ជាសំឡេងដែលបង្ហាញពីការជឿជាក់លើភាពវិជ្ជមាន និងអនាគតរុងរឿងនៃប្រទេសកម្ពុជា ដែលជាសក្តានុពលរបស់យុវជនកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ដើម្បីឆ្ពោះទៅរកអនាគតដ៏ល្អ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងបន្តទៀតថា ការតាំងចិត្ត ការពុះពារ និងពលិកម្មរបស់អតីតយុវជនកម្ពុជានាពេលនោះ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានស្ថាបនិករបស់យើង បានបង្កើតសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំជារួមរបស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មតែមួយគត់គឺ រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
តាមរយៈរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានេះហើយ ដែលកម្ពុជាអាចឆ្លងផុតពីនរកអវចិយ៍ ហើយផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងអាចអនុញ្ញាតឲ្យកម្ពុជាងើបឡើងពីចំណុចសូន្យ ដោយខិតខំស្តារ កសាង និងអភិវឌ្ឍន៍ គ្រប់វិស័យ ឲ្យមានភាពរីកចំរើនរុងរឿងឡើងវិញ។
https://kronglungvek.com.kh

Post a Comment