Header Ads

បន្លែជំនួយសុខភាព (ព្រលិត)

ដោយៈ សេង ស៊ីដារ៉ូ


ព្រលិត គឺជារុក្ខជាតិដុះក្នុងភក់ មានផ្ការីកស្អាតស្គុសស្គាយលើផ្ទៃគង្គា គួរឲ្យចង់គយគន់ និងមានក្លិនក្រអូបប្រហើរ។

ដើមវាពេលដកពីទឹកមកស្រស់ មានលក្ខណៈស្រួយ និងត្រជាក់ដែល​អាច​ធ្វើជាអាហារក្នុងរដូវក្តៅយ៉ាងល្អ។ វាជាបន្លែដែលអាចយកទៅធ្វើ​ជាអាហារ ជាច្រើនដូចជា ស្លម្ជូរ ឆា ឬបរិភោគធ្វើជាអន្លក់ស្រស់ៗ​ក៏បាន​។
ព្រលីតមានគុណសម្បត្តិ ជួយបញ្ចុះកំដៅក្នុងរាងកាយ ព្រោះវាមានទឹក​ច្រើន។ តែក៏មានធាតុអាហារផ្សេងទៀ ត គួរឲ្យកក់ក្តៅចិត្តដែរ ដូចជា​កាល់ស្យូម ហ្វូសហ្វ័រ និងវីតាមីន C ព្រមទាំងបេតាឃែរ៉ូទីនដ៏មាន​ប្រ​យោជន៍ ផង។

សារធាតុទាំងពីរចុងក្រោយនេះ នឹងបិនបាត់បង់បន្តិចឡើយ បើយើង​បរិភោគ​វាស្រស់ៗ៕

ដកស្រង់ចេញពីសៀវភៅ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាសិទ្ធិដោយ ស៊ឹងណាំហុង។

https://kronglungvek.com.kh

No comments

Powered by Blogger.